ឯកឧត្តមបណ្ឌិត ណី សំអុល ទទួលជួបទូតអ៊ីស្រាអែល ប្រចាំកម្ពុជា ពិភាក្សាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តបតិការ ប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្រ្វិក មជ្ឈិមបូព៌ា នៃក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួប លោកជំទាវ Orna SAGIV, ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្ដីការក្រសួង ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តបតិការ រវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។