**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា សម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លាំងចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការនេះ។

ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទំាងពីរ។

នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានពិភាក្សាគ្នាដោយត្រង់ និងបើកចំហក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់មកហើយ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណានាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទំាងសងខាង ក៏ដូចជាជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោកផងដែរ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការដាក់ស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជាជាថ្មីឡើងវិញ កាលពីខែមីនា ឆ្នាំ២០២៥ គឺជាសញ្ញាណវិជ្ជមានដ៏សំខាន់ បង្ហាញពីការប្តេជ្ញាចិត្ត ការជឿជាក់ និងស្របតាមយុទ្ធសាស្រ្ត គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកាណាដាចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាសម្រាប់កម្ពុជា នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ។

សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមំាថា នៅក្នុងអាណត្តិការទូតរបស់ ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទំាងពីរ កាន់តែរីកចម្រើន និងរឹងមាំឡើង ទំាងការងារការទូតសភា និងវិស័យផ្សេងៗទៀតដូចជាការអប់រំ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន។ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ផ្អែកលើភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមកដោយយកពលរដ្ឋជាស្នូល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា កាណាដាជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។ កាណាដាបានរួមចំណែកជួយការងាររដ្ឋសភាកម្ពុជាតាំងពីឆ្នាំ១៩៩៣មក។ ក្នុងរយៈពេលចុងក្រោយនេះ កាណាដាបានផ្តល់នូវជំនួយអភិវឌ្ឍជាទឹកប្រាក់ប្រមាណ ២៣.១ លានដុល្លារសម្រាប់ឆ្នាំ២០២២-២០២៣។ ចំណែកពាណិជ្ជកម្មវិញ កាណាដា បាននាំចូលទំនិញដ៏ធំច្រើនសន្ធឹកសន្ធាប់ពីកម្ពុជា ដែលក្នុងនោះភាគច្រើនគឺសម្លៀក បំពាក់ ស្បែកជើង វាយនភណ្ឌ និងកាបូប ជាដើម។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរសម្រាប់ឆ្នាំ២០២៥ ក្នុងរយៈពេល ៣ ត្រីមាសដំបូង បានកើនលើស ១ ពាន់លានដុល្លារអាមេរិក ដោយឡែកនៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសម្រេចបានដល់ ២,៤ ពាន់លានដុល្លារ ដែលនេះជាសញ្ញាណវិជ្ជមានដ៏ល្អ និងបញ្ជាក់ច្បាស់អំពីលទ្ធភាពនៃការពង្រីកពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានសម្តែងការកោតសរសើរពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា។ ឯកឧត្តម លើកឡើងថា កម្ពុជាជាប្រទេសគំរូមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានផ្តល់តួនាទីសំខាន់ៗជូនស្រ្តី ដូចជាតួនាទីប្រធានរដ្ឋសភា រដ្ឋមន្រ្តី និងប្រធានស្ថាប័នជាច្រើនទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញ ពីសមិទ្ធផល និងគម្រោងជាច្រើនដែលកាណាដាបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ កាណាដាបានត្រៀមលក្ខណៈជាស្រេចនៅក្នុងការជួយនិងគំាទ្រកម្ពុជា ក្នុងការរៀបបចំកិច្ចប្រជុំកំពូលលើកទី២០ ហ្រ្វង់កូហ្វីនី នៅឆ្នាំ២០២៦ ខាងមុខ ហើយនៅពេលនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា និងធុរជនកាណាដានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា នៅកម្ពុជា នាពេលខាងមុខ។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនី របស់ ឯកឧត្តមនាយកដ្ឋមន្រ្តីកាណាដានៅកម្ពុជាគឺជាទំព័រថ្មីមួយ ដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំ ទំាងកម្រិតទ្វេភាគី និងពហុភាគី។ សម្តេចបានកត់សម្គាល់ថា ទោះបីកាណាដានៅឆ្ងាយពីកម្ពុជាក្តី តែមនោសញ្ចេតនាប្រជាពលរដ្ឋប្រទេសទំាងពីរមានលក្ខណៈស្និទ្ធស្នាលបំផុត។

ឆ្លើយតបការបារម្ភពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តាមពិតទៅជម្លោះព្រំដែនរវាងប្រទេសទំាងពីរបានកើតមានជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា។ កម្ពុជាប្រើប្រាស់ផែនទីដែលអន្តរជាតិទទួលស្គាល់ ចុះហត្ថលេខាទទួលស្គាល់ដោយបារាំងនិងសៀម។ ចំណែកថៃប្រើប្រាស់ផែនទីឯកតោភាគី។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា ដោយធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជាបានស្គាល់រស់ជាតិឈឺចាប់ និងវិនាសកម្មពីភ្លើងសង្រ្គាម ដូច្នេះហើយបានជាកម្ពុជាប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា គោរពច្បាប់អន្តរជាតិ និងដោយ សារមិនចង់ឱ្យពលរដ្ឋទំាងសងខាងរងគ្រោះ ទទួលការលំបាកពីភ្លើងសង្រ្គាម។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា បើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់។

សម្តេចបានសង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃ មកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិលស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់៕

អត្ថបទដែលជាប់ទាក់ទង