អភិបាលរងខេត្តតាកែវ ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ការដាំបង្គោលលើដីអាងទឹកអន្លង់កំបុត ស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី
ភ្នំពេញ៖ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ នៅព្រឹកថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារជំនាញ រួមជាមួយលោក ភួន ឈីម អភិបាលស្រុកបាទី បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ស្ដីពីការដាំបង្គោលលើដីអាងទឹកអន្លង់កំបុត ស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី។
ជាមួយគ្នានោះលោកអភិបាលរង បានអញ្ជើញបន្តចុះហាមឃាត់សំណង់ខុសច្បាប់ដែលសាងសង់នៅលើដីអាងទឹកធ្នោះតាគង់ ស្ថិតនៅភូមិតាំងយ៉ាប ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ការចុះហាមឃាត់នេះក៏មានការអញ្ជើញចូលរួមពី ស្នងការរងខេត្ត មេបញ្ជាការរងកងរាជអាវុធខេត្ត លោកប្រធាន អនុប្រធានតំណាងមន្ទីរពាក់ព័ន្ធ លោកអភិបាលរងស្រុក នាយករងរដ្ឋបាល កងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ការិយាល័យជំនាញពាក់ព័ន្ធស្រុក មេឃុំត្នោត និងមេភូមិរំចេកផងដែរ៕