**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការសន្តិភាពថ្មីមួយ ក្នុងការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

កៀវ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយបន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីយោធាអាមេរិកជាន់ខ្ពស់ម្នាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកាថារូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការសន្តិភាពថ្មីមួយ ក្នុងការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈបណ្ដាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបនៅតែបន្តប្រកាន់ជំហរប្រឆាំងនឹងការធ្វើសម្បទានឱ្យរុស្ស៉ី។

នៅក្រោមផែនការសន្តិភាពថ្មីមួយគាំទ្រដោយសហរដ្ឋអាមេរិកដែល Reuters បានឃើញ ទីក្រុងកៀវនឹងត្រូវតម្រូវឱ្យបោះបង់ចោលតំបន់ដុនបាស់ទាំងមូលទៅឱ្យរុស្ស៉ី ហើយថែមទាំងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន ទៀតផង ដែលលក្ខខណ្ឌទាំងនេះត្រូវបានសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនចាត់ទុកថាជាការឱនក្បាលសុំចុះចាញ់រុស្ស៉ី។

ផែនការថ្មីនេះបាននិយាយថាអ៊ុយក្រែននឹងត្រូវកាត់បន្ថយកងទ័ពឱ្យមកនៅត្រឹម ៦០០ ០០០នាក់ ជាថ្នូរទៅនឹងការទទួលបានការធានាសន្តិសុខដ៏រឹងមាំមួយ ដោយមិនទាន់មានការបញ្ជាក់អ្វីលម្អិតទេ។ មិនតែប៉ុណ្ណោះ ក៏នៅមានការធ្វើសម្បទានជាច្រើនទៅឱ្យរុស្ស៉ីផងដែរ ក្នុងនោះរួមមានត្រូវទទួលស្គាល់ជាក់ស្ដែងថា តំបន់ Crimea Luhansk និង Donetsk ជាទឹកដីរុស្ស៉ីដោយសហរដ្ឋអាមេរិក រីឯកងទ័ពអ៊ុយក្រែននឹងត្រូវដកថយចេញពីផ្នែកសេសសល់ដែលខ្លួនកំពុងគ្រប់គ្រង់ក្នុងតំបន់ Donetsk។

លោក ហ្សេលេនស្គី ដែលការិយាល័យរបស់លោកទទួលបានសេចក្ដីព្រាងនៃផែនការសន្តិភាពថ្មីរួចហើយនោះ បាននិយាយក្រោយជំនួបជាមួយលេខាងធិការកងទ័ពអាមេរិក លោក Daniel Driscoll ក្នុងទីក្រុងកៀវ ថាអ៊ុយក្រែន និងវ៉ាស៊ីនតោននឹងធ្វើការជាមួយគ្នាលើផែនការថ្មីនេះ។

«ក្រុមការងាររបស់យើង អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើការស្ដីពីចំណុចនានានៅក្នុងផែនការដើម្បីបិទបញ្ចប់សង្រ្គាម។ យើងត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើការប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់»។ នេះជាការសរសេររបស់លោក ហ្សេលេនស្គីនៅលើបណ្ដាញ Telegram៕

អត្ថបទដែលជាប់ទាក់ទង