ឯកឧត្តម គន់ គីម អញ្ជេីញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានករអញ្ជេីញចូលរួម ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណេីរ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បណ្តារមន្ទីរ អង្គភាពពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និវត្តជន ប្រមាណជិត៥០០នាក់ ប្រារព្ធ ឡើង នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃសៅរ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕

