តម្លៃប្រេង បានបន្តធ្លាក់ចុះនាថ្ងៃអង្គារនេះ!

Reuters៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃប្រេង បានបន្តធ្លាក់ចុះនាថ្ងៃអង្គារ ទី២៨ ខែតុលានេះ ខណៈផែនការរបស់អង្គការ OPEC ដើម្បីបង្កើនទិន្នផលប្រេង បានចូលមកប៉ះប៉ូវស្ថានភាពមិនច្បាស់លាស់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤សេនទៀត គឺមកនៅត្រឹម ៦៥.៥៨ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate ធ្លាក់ចុះ ៩សេន គឺមកនៅត្រឹម ៦១.២២ដុល្លារក្នុងមួយបារ៉ែល។
ធនាគារ ANZ បានឱ្យដឹងថា ក្រុមពាណិជ្ជករបាន ថ្លឹងថ្លែងពីវឌ្ឍនភាពក្នុងការចរចា ពាណិជ្ជកម្ម អាមេរិក-ចិន និង ទស្សនវិស័យ ទូលំទូលាយសម្រាប់ការផ្គត់ផ្គង់។
ដើម្បីរារាំងតម្លៃហក់ឡើង OPEC+ ដែល ជាក្រុមប្រទេសនាំ ចេញ ប្រេង និង សម្ព័ន្ធមិត្ត រួមទាំងរុស្ស៉ីកំពុងងាកទៅរកការជំរុញ ទិន្នផលកម្រិតមធ្យមនៅខែធ្នូ បន្ទាប់ពីបាន កាត់បន្ថយការផលិតអស់ជាច្រើនឆ្នាំ។ ក្រៅពីនេះទីផ្សារក៏រំពឹងទុកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនផងដែរ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៉ី ជីនពីង គ្រោងជួបគ្នានាថ្ងៃព្រហស្បតិ៍ នៅប្រទេសកូរ៉េខាងត្បូង៕
