ថៃបានចាប់ផ្តើមចាក់សំឡេងឭខ្លាំងៗ នៅទល់មុខភូមិជោគជ័យ ដើម្បីបន្តរំខានបងប្អូនប្រជាពលរដ្ឋជាថ្មី

បន្ទាយមានជ័យ៖ ថៃបានចាប់ផ្តើមចាក់សំឡេងមេក្រូចំនួន ៤ ឡានធំតម្រៀបគ្នា និងមានសំឡេងឭខ្លាំងៗ នៅទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីបន្តរំខានបងប្អូនប្រជាពលរដ្ឋជាថ្មីទៀតហើយ នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ។
យោងតាមប្រភពព័ត៌មាន កម្រិតទំហំសំឡេងដែលចេញពីឧបករណ៍នេះអាចឭខ្លាំងជាងឧបករណ៍បំពងសំឡេងដែលគេបានប្រើប្រាស់កាលពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដែលបង្កឱ្យមានការរិះគន់ជុំទិសលើទម្រង់នៃការបំភិតបំភ័យ និងការយាយីផ្លូវចិត្តដែលជាទម្រង់នៃការធ្វើទារុណកម្មមួយដែលត្រូវបានពិភពលោកប្រឆាំងតាមរយៈអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម៕

