អាស៊ាន អបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ពិសិដ្ឋបំផុតមួយរបស់កម្ពុជា

ភ្នំពេញ៖ អាស៊ាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ពិសិដ្ឋបំផុតមួយរបស់កម្ពុជា។
តាមរយៈហ្វេសប៊ុកអាស៊ាន បានបញ្ជាក់ថា “យើងចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ពិសិដ្ឋបំផុតមួយរបស់កម្ពុជា។ ពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់នេះ គឺជាពេលវេលាសម្រាប់ក្រុមគ្រួសារ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនតាមរយៈការបួងសួង បន់ស្រន់ និងការជួបជុំគ្នា”។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕

