**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

បទវិភាគ៖លើកកម្ពស់ជំនឿចិត្ត ប្រទេសចិននៅតែជាគោលដៅពេញនិយមសម្រាប់ការវិនិយោគ និងប្រកបអាជីពនៅទូទាំងពិភពលោក

“អ្នកប្រើប្រាស់នៃប្រទេសចិនស្វែងរកការច្នៃប្រឌិតថ្មីនិងការផ្លាស់ប្តូរ យើងនឹងធ្វើជាអ្នករត់ម៉ារ៉ាតុង”នៅទីនេះ ។ ក្នុងពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៥ ដែលទើបបានបញ្ចប់ លោក Zeng Xiwen អគ្គនាយករងនៃក្រុមហ៊ុន Unilever បានបញ្ចេញមតិយោបល់របស់ខ្លួនដូចពោលខាងលើ ។ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃក្រុមហ៊ុនពហុជាតិបានថ្លែងថា ពួកគេបានប្រកាន់ខ្ជាប់ “ការធ្វើអាជីវកម្មរយៈពេលវែង”នៅប្រទេសចិន ព្រមពេលជាមួយគ្នានេះក៏សម្គាល់ឃើញថា “ក្រុមហ៊ុនចាស់ៗត្រូវធ្វើការច្នៃប្រឌិតថ្មី” ដើម្បីដើរតាមការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ។
គណៈប្រតិភូនៃស្ថាប័នរដ្ឋាភិបាលនិងសហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មចំនួនជាង១១០០ ដែលមកពីប្រទេសនិងតំបន់ចំនួន១២៣ បានអញ្ជើញចូលរួមពិព័រណ៍លើកនេះ ។ ទំហំនៃប្លុកពិព័រណ៍កម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានពង្រីក ចំនួនសហគ្រាសដែលចូលរួមប្លុកពិព័រណ៍ស្តីពីកិច្ចសហប្រតិបតិ្តការអន្តជាតិនៃសហគ្រាសពិសេស ឆ្នើមនិងថ្មីបានកើនទ្វេដងបើប្រៀបធៀបនឹងឆ្នាំមុន បានចុះហត្ថលេខាលើគម្រោងវិនិយោគគ្រប់វិស័យចំនួន១១៥៤គម្រោង ដែលមានទំហំវិនិយោគសរុបប្រមាណ៦៤៤ពាន់លានយាន់ប្រាក់ចិន ។ល។ ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មដែលរៀបចំធ្វើពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញាបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យពិភពលោកសង្កេតមើលពីប្រទេសចិន និងស្វែងរកឱកាសវិនិយោគ ។
របាយការណ៍ដែលពិព័រណ៍លើកនេះចេញផ្សាយបានបង្ហាញថា គិតរហូតដល់ចុងឆ្នាំ២០២៤ ប្រទេសចិនបានកៀរគរទុនបរទេសលើសពី១០០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ដែលមានទ្រង់ទ្រាយកាន់លំដាប់នាំមុខលើពិភពលោកដោយនឹងនរ ។ សំដៅទៅរកអនាគត តើសហគ្រាសបរទេសធ្វើយ៉ាងម៉េច ទើបអាចធ្វើជា “អ្នករត់ម៉ារ៉ាតុង”នៅប្រទេសចិន ?
ទីផ្សារ ជាគោលដៅទីមួយរបស់ “អ្នករត់ម៉ារ៉ាតុង” ។ បច្ចុប្បន្ននេះ ក្នុងដំណើរការធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ ទីផ្សារដែលមានទ្រង់ទ្រាយធំរបស់ប្រទេសចិនបានបញ្ចេញសក្តានុពលដ៏ធំធេង ។ លោកMu Yankui អគ្គនាយកប្រចាំនៅប្រទេសចិននៃក្រុមសាជីវកម្ម Wilmar International សម្គាល់ឃើញថា យោងតាមប្រាក់ចំណូលរបស់អ្នកប្រើប្រាស់ចិនត្រូវបានលើកកម្ពស់ និងស្វែងរកជីវភាពរស់នៅដែលមានកម្រិតកាន់តែខ្ពស់ លើវិស័យកែច្នៃផលយ៉ាងស៊ីជម្រៅនៃឧស្សាហកម្មស្បៀងអាហារនិងប្រេង និងវិស័យថែរក្សាសុខភាពសុទ្ធតែមានចម្លោះទីផ្សារដ៏ធំធេង ។
បើចង់ធ្វើជា “អ្នករង់ចម្ងាយឆ្ងាយ” នោះ ត្រូវមានចក្ខុវិស័យដ៏វែងឆ្ងាយ ។ ពេលធ្វើការផ្លាស់ប្តូរជាមួយមន្ត្រីជាន់ខ្ពស់នៃសហគ្រាសបរទេសទាំងឡាយ ពួកគេតែងតែនិយាយដល់ពាក្យមួយគឺ “ភាពប្រាកដប្រជា ” ដោយយល់ឃើញថា ការដែលប្រទេសចិនបន្តពង្រីកការបើកទូលាយជាមួយបរទេស វាបានបំពេញបន្ថែមភាពប្រាកដប្រជាសម្រាប់ការអភិវឌ្ឍរបស់សហគ្រាស ។ ជាពិសេស គឺតាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានពន្លឿនការបើកទូលាយលើវិស័យឧស្សាហកម្មសេវាកម្ម ដែលបាននាំមកនូវកម្លាំងចលករថ្មីដល់ការអភិវឌ្ឍនៃសហគ្រាសបរទេស ។
“អ្នករត់ចម្ងាយឆ្ងាយ”មានសុខភាពកាន់តែល្អ ហើយ“អ្នកធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ”នឹងមានការតបស្នង ។ របាយការណ៍ពាក់ព័ន្ធដែលចេញផ្សាយក្នុងអំឡុងពិព័រណ៍លើកនេះបានបង្ហាញថា នៅឆ្នាំ ២០២៤ អត្រាផលកម្រៃរបស់សហគ្រាឧស្សាហកម្មទុនបរទេសធុនមធ្យមនិងធំនៅប្រទេសចិន គឺ៦,៦ភាគរយ ខ្ពស់ជាងអត្រាផលកម្រៃរបស់សហគ្រាឧស្សាហកម្មធុនមធ្យមនិងធំនៃប្រទេសចិនចំនួន១,២ភាគរយ ។ ទុនបរទេសស្វែងរកទីផ្សារចិនយ៉ាងពេញលេញតាមរយៈការអនុវត្តជាក់ស្តែង ហើយនឹងខិតខំប្រឹងប្រែងសម្រេចបាននូវ “ការអនុញ្ញាតឱ្យចូលទីផ្សារចិននិងទទួលបានផលជោគជ័យ” និងទទួលបានកម្លាំងចលករសម្រាប់ឆ្ពោះទៅមុខឥតឈប់ឈរ ។ ដូចប្រសាសន៍របស់តំណាងនៃក្រុមហ៊ុនពហុជាតិដែលបានលើកឡើងថា ទីផ្សារចិនបានក្លាយជា “មជ្ឈមណ្ឌលហាត់ប្រាណ”របស់ពួកគេរួចហើយ ពីព្រោះមានតែទទួលបានការអភិវឌ្ឍយ៉ាងពេញលេញ និងបង្វឹតបង្ហាត់កម្លាំងប្រកួតប្រជែងនៅទីនេះ ទើបអាចដើរឱ្យបានកាន់តែឆ្ងាយនៅទូទាំងពិភពលោក តាមរយៈ “សមត្ថភាពខ្ពស់ ”ផ្ទាល់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង