**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឯកឧត្ដម អ៊ាង សុផល្លែត ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវ ទៅចែកជូនដល់កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគ១ ដែលបានចងសម្ព័ន្ធមេត្រីជាមួយក្រសួងបរិស្ថាន នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមហ៊ុន អាន ម៉ាឌី ហ្គ្រុប ចំការកៅស៊ូពាមជាំង រដ្ឋបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគទី១នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំ មិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព ក្រសួងបរិស្ថានរួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ ដល់សុខទុក្ខកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ ជាពិសេសបាននាំយកជាស្បៀង គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ យកទៅជូនកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី ប្រកបភាពអង់អាចក្លាហាន លះបង់កម្លាំងកាយ ចិត្ត និងអាយុជីវិត ក្នុងការពារជាតិ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្រ្តី បាននាំយកប្រសាសន៍ផ្តាំសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរបស់ក្រសួងបរិស្ថានផងដែរ។

ជាមួយអំណោយដថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងឱកាសនោះរួមមាន អង្ករ ត្រីខ គ្រឿងឧបភោគបរិភោគជាច្រើន កុំព្យុទ័រយួរដៃ ម៉ាស៊ីនព្រីនធ័រ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត រួមជាមួយថវិកាមួយចំនួនផងដែរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសផ្តល់អំណោយដ្រូនចំនួន៥គ្រឿង ដល់បញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមពង្រឹងខឿនការពារជាតិ ជាពិសេសក្នុងការឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិខេត្តស្ទឹងត្រែងផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងអំណរគុណ ដល់ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព ជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជន។ សម្ព័ន្ធមេត្រីនេះ បានធ្វើឱ្យទំនាក់ទំនងរវាងអង្គភាពកងទ័ព ជាពិសេសទ័ពជួរមុខនៃយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង កាន់តែមានភាពមុះមុត ក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការឈ្លានពានពីសត្រូវ គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង