កម្ពុជា-ជប៉ុន ឯកភាពចុះMoU ពង្រីកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃប្រទេសជប៉ុន។
ជាលទ្ធផល ប្រទេសកម្ពុជា និងជប៉ុន បានឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ពង្រីកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តស្វែងរកអ្នកវិនិយោគពីជប៉ុន ក្នុងការផលិតផលិតផលប្លាស្ទិក កែច្នៃចេញពីដំឡូងមីនៅកម្ពុជា៕

