**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឯកឧត្ដម គួច ចំរើន៖ ការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ត្រូវបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លើកឡើងថា ការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ត្រូវបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ដូចនេះ ក្នុងឱកាស ឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រឡងស្នាដៃចម្លាក់ប្រាក់-ស្ពាន់ខ្មែរ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមប្រធានបទ “ជំនាញដូនតាក្រោមម្លប់សន្តិភាព” នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកពញាឮ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ជាកត្តា គន្លឹះក្នុងការជម្រុញឱ្យមានការចូលរួម និងបណ្តុះស្មារតីគោរពស្រឡាញ់នូវវប្បធម៌ជាតិយើងទាំងរូបី និងអរូបី ដោយបង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងបង្កើតកាលានុវត្តភាព តាមរយៈ ការបង្កើនសេវា និងផលិតផលវប្បធម៌ ជាគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ បន្តលើកទឹកចិត្តឱ្យមានការចូលរួមសិក្សាស្រាវជ្រាវឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជំរុញឱ្យមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវ របស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរ ជាពិសេសក្នុងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ដើម្បីបង្កើនចែករំលែក និងផ្សព្វផ្សាយមាតិកាឌីជីថលថ្មីៗ អំពីវប្បធម៌ជាតិខ្មែរ ដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាតិ និងអន្តរជាតិ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាព មួយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិរក្ស និងលើកស្ទួយ វប្បធម៌ពីដូនតា ព្រមទាំងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ ជីវភាពរស់នៅ សម្រាប់យុវជន និងជម្រុញសេដ្ឋកិច្ចនៅមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។ ដោយឡែក ការរៀបចំកម្មវិធីប្រឡងស្នាដៃចម្លាក់ប្រាក់-ស្ពាន់ ដែលត្រូវបានបញ្ចប់ នាពេលនេះ ជាគំនិតផ្តួចផ្តើម ក្នុងគោលបំណងលើកទឹកចិត្តដល់សិប្បករចម្លាក់របស់យើង បានបង្ហាញទេពកោសល្យ និងស្នាដៃដ៏វិចិត្ររបស់ខ្លួន ដើម្បីក្រើនរំលឹក បំផុសស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន ដោយទឹកដៃចម្លាក់នេះគឺជាទេពកោសល្យមួយបែប ដែលត្រូវការហាត់រៀន និងអនុវត្ត ប្រកបដោយភាពអត់ធ្មត់តស៊ូ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ហើយសិប្បករចម្លាក់ទាំងអស់ នៅតែបន្តពង្រឹងជំនាញ សមត្ថភាព និងទេពកោសល្យ របស់ខ្លួនបន្ថែមទៀត ព្រមទាំងផ្ទេរនូវចំណេះជំនាញទាំងនេះទៅអ្នកបន្តវេន ដោយរក្សាបាននូវទម្រង់ខ្នាតសិល្បៈជាតិ ពង្រឹងមូលដ្ឋាននៃអត្តសញ្ញាណជាតិជាយូរអង្វែង សម្រាប់យុវជនជំនាន់ក្រោយ ប្រកបដោយចីរភាពទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកពញាឮ សមាគមអ្នកផលិតចម្លាក់ប្រាក់-ស្ពាន់ខេត្ត ដែលបានចែករំលែក ចំណេះជំនាញ និងបទពិសោធន៍ដ៏មានតម្លៃ ព្រមទាំងសហការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងប្រជែងនេះ រហូតបានចេញជាផ្លែផ្កា ប្រកបដោយលទ្ធផលវិជ្ជមាន ក្នុង គោលបំណងអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ជាតិ៕

អត្ថបទដែលជាប់ទាក់ទង