**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ជើញ ចូលរួមថ្នាក់ដឹកនាំ សមាជិក សមាជិកាជាច្រើនរូបទៀត។

លោក សុខ លូ សមាជិគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលផ្សព្វផ្សាយលទ្ធផល នៃសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តផែនការសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សខេត្ត រយៈពេល៤ខែ ដើមឆ្នាំ២០២៥ ជូនអង្គពិធី។

សម្តេចក្រឡាហោម មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បានសហការគ្នាខិតខំបំ
ពេញការងារសម្រេចបានលទ្ធផលនានាជាច្រើន ជាអាទិ៍ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់, ការពង្រឹងពង្រីកសមាជិកថ្មីរបស់គណបក្ស, ការពង្រឹងអង្គការមហាជនរបស់គណបក្ស ពិសេសការពង្រឹងសកម្មភាព ការងារយុវជនរបស់គណបក្ស ដើម្បីបំផុសចលនាឱ្យមានការចូលរួមការគាំទ្រពីយុវជនគ្រប់ស្រទាប់មកលើគណបក្ស សម្រាប់កសាងកម្លាំងបន្តវេនដ៏មានសក្តានុពលរបស់គណបក្ស, ការរៀបចំកិច្ចការនានារបស់គណបក្ស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបំផុសចលនាសមាជិកបក្ស និងអ្នកគាំទ្រគណបក្សឱ្យចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ ដែលបាននិងកំពុងដំណើរការ ដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ព្រមជាមួយនេះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ក៏បានសហការចូលរួមក្នុងការកសាងសមិទ្ធផល និងសកម្មភាពសាសនានានា, ការចូលរួមកសាងសមិទ្ធផលសង្គម, ការជួយឧបត្ថម្ភគាំទ្រមន្ត្រី សមាជិកបក្ស និងប្រជាពលរដ្ឋ ជាទូទៅ នៅពេលជួបប្រទះគ្រោះធម្មជាតិ គ្រោះថ្នាក់នានាក្នុងសង្គម និងការចូលរួមធ្វើសកម្មភាពនានាជាច្រើនទៀតនៅមូលដ្ឋាន។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម បានថ្លែងអំណរលោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក ក្រុមការងារ មន្ត្រីគណបក្សគ្រប់ថ្នាក់ អ្នកគាំទ្រគណបក្ស និងសប្បុរសជននានាដែលបានលះបង់នូវមធ្យោបាយសម្ភារ ថវិកា ធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីចូលរួមគាំទ្រដល់សកម្មភាពការងារគណបក្ស ការងាររាជរដ្ឋាភិបាល និងចូលរួមការកសាងសមិទ្ធផល សង្គមលើគ្រប់វិស័យក្នុងខេត្តបាត់ដំបងនារយៈពេលកន្លងមក។

សម្តេចមានក្តីសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារ ព្រមទាំងបន្តចូលរួមកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យដើម្បីបន្តរួមគ្នាថែរក្សា និងពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។

សម្តេចមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេន ប្រកបដោយសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ស្វាហាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្រេចនូវសមិទ្ធផលនានាជាច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា សមិទ្ធផលខាងលើនេះគឺជាកាលានុវត្តភាពសម្រាប់គណបក្សយើងបន្តជំរុញធ្វើសកម្មភាពការងារគ្រប់ផ្នែក ទាំងការងារគណបក្ស និងការងាររាជរដ្ឋាភិបាលឱ្យ កាន់តែសកម្ម ស្រុះដៃគ្នា ឈានឆ្ពោះទៅបន្តសម្រេចបានជោគជ័យដាច់ខាតសម្រាប់គណបក្សក្នុងការបោះឆ្នោត ឃុំ សង្កាត់ លើកទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិលើកទី៨ ឆ្នាំ២០២៨ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង