**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារនាំយកអេស្ការវ៉ាទ័រ កាយប្រឡាយលូរំដោះទឹក ដើម្បីបញ្ចៀសការស្ទះទឹកបណ្ដាលឱ្យជន់លិចក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹក នាំយកអេស្ការវ៉ាទ័រ កាយបេីកមុខទឹកតាមប្រឡាយលូ រំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹកដោយសារទឹកភ្លៀង ដោយសារតែកាលពីថ្ងៃទី១០-១១ ខែឧសភា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យក្រុងប៉ោយប៉ែត ស្ទះប្រព័ន្ធលូទឹកបណ្ដាលឱ្យមានការជន់លិចលេីផ្លូវធ្វេីដំណេីរ និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារក្រុង និងមូនដ្ឋានសង្កាត់ពាក់ព័ន្ធ ប្រជុំរកដំណោះស្រាយ ដោយបានជំរុញទៅដល់គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត សំដៅធ្វើយ៉ាងណារកវិធីសាស្ត្រក្នុងការបញ្ចៀសទឹក កុំឱ្យមានការជន់លិចនៅពេលមានភ្លៀង នារដូវវស្សា និងត្រូវធ្វេីការស្តារប្រឡាយ ប្រព័ន្ធ លូ ដេីម្បីបេីកមុខទឹក ឱ្យបានធំ សម្រួលដល់ចរន្តទឹក ហូរបានលឿន នាពេលមានភ្លៀងធ្លាក់ បញ្ចៀសការជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ជាដំណោះស្រាយ ក្នុងការបញ្ចៀសបញ្ហាជន់លិច ដោយសារទឹកភ្លៀងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរខេត្ត ក្រុង នឹងសង្កាត់ពាក់ព័ន្ធ បានរៀបចំប្រព័ន្ធលូរំដោះទឹកបន្ទាន់ ចំនួន៣ខ្សែ។ ដោយខ្សែរទី១ ចាប់ពីចំណុចផ្លូវអង់តែន០១៦ សាលាព្រហ្មនិមិត្ត ឆ្ពោះមកផ្លូវជាតិលេខ៥, ខ្សែរទី២ ផ្លូវផ្សារត្រី ឆ្ពោះមកផ្លូវជាតិលេខ៥ ទល់មុខសុធារ៉ាប្តូប្រាក់, ខ្សែរទី៣ ផ្លូវវត្តថ្មី ឆ្ពោះមកផ្លូវជាតិលេខ៥។

ជាមួយគ្នានោះលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត អំពាវនាវដល់បងប្អូនដែលលំនៅដ្ឋាន តាមផ្លូវទាំង៣ខ្សែរ ចូលរួមសហការ ជាមួយអាជ្ញាធរក្រុង និងសង្កាត់ ដើម្បីសម្រួលដល់ក្រុមការងារក្នុងកាយរៀបចំប្រព័ន្ធលូ រំដោះទឹកបានលឿន បញ្ចៀសការជន់លិចដោយសារទឹកជំនន់ទឹកភ្លៀងនារដូវភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង