ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ហេតុអ្វីបានជា”ខ្សែសង្វាក់ចិន”បានក្លាយជាជម្រើសដ៏ចាំបាច់ក្នុងការតភ្ជាប់ជាមួយអនាគត

នៅកន្លែងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ បញ្ញាសិប្បនិម្មិត(AI)គឺជាចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោធំៗបំផុត៖ អាចឃើញមនុស្សយន្តដែលមានរូបរាងដូចមនុស្សនៅគ្រប់ទីកន្លែង ក្រុមហ៊ុនAIឈានមុខគេមកពីប្រទេសចិន និងបរទេសបានបង្ហាញសមិទ្ធផលទំនើបៗ ហើយពិព័រណ៍នេះបានរៀបចំប្លុកពិសេសសម្រាប់បញ្ញាសិប្បនិម្មិតជាលើកដំបូង…រលកច្នៃប្រឌិតថ្មីនេះបានទាក់ទាញក្រុមហ៊ុនពហុជាតិដែលចូលរួមពិព័រណ៍ជាបន្តបន្ទាប់។ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានក្លាយជាវេទិកាសំខាន់សម្រាប់ទុនវិនិយោគពីបរទេសក្នុងការរួមបញ្ចូលទៅក្នុងខ្សែសង្វាក់ច្នៃប្រឌិតថ្មីរបស់ប្រទេសចិន។
ការច្នៃប្រឌិតថ្មីគឺជាឧត្តមភាពដ៏លេចធ្លោនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ហើយក៏ជាអ្វីដ៏សំខាន់សម្រាប់ក្រុមហ៊ុនពហុជាតិតភ្ជាប់ជាមួយអនាគតផងដែរ។ ភាពធន់យ៉ាងខ្លាំងក្លា ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីសង្វាក់គ្នាគឺជាឧត្តមភាពដ៏លេចធ្លោនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន។
នៅសាលពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ ការពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅតែបន្តទៅទៀត។ អ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនពហុជាតិជាច្រើនបានថ្លែងថា “ខ្សែសង្វាក់ចិន” គឺជាជម្រើសដ៏ចាំបាច់របស់ពួកគេ ដើម្បីតភ្ជាប់ជាមួយអនាគត និងគ្រោងផែនការរយៈពេលវែង៕
