**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ


មជ្ឈិមបូព៌ា៖ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មី កាលពីថ្ងៃទី២៨មិថុនាម្សិលមិញ ដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន បន្ទាប់ពីបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកយ៉ាងសាហាវ រហូតហៀបនឹងផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់បានឱ្យដឹងថា ភាគីទាំងសងខាង បានយល់ព្រមថយក្រោយម្នាក់មួយជំហាន ដោយអនុញ្ញាតឱ្យនាវាពាណិជ្ជកម្មអន្តរជាតិ អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្សដោយសេរីឡើងវិញ ខណៈកិច្ចចរចាផ្នែកបច្ចេកទេសនឹងត្រូវរៀបចំឡើងសាជាថ្មី នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងប្រទេសកាតា។

ការងាកមកប្រើផ្លូវការទូតឡើងវិញនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីស្ថានការណ៍បានឡើងកម្តៅខ្លាំងកាលពីព្រឹកថ្ងៃអាទិត្យ ដោយសារអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងដ្រូនលើមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកនៅកូវ៉ែត និងបារ៉ែន ដើម្បីឆ្លើយតបនឹងការដែលសហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែកលើទឹកដីខ្លួន រហូតធ្វើឱ្យលោក ដូណាល់ ត្រាំ ចេញមុខព្រមានកម្ទេចរបបដឹកនាំអ៊ីរ៉ង់ ឱ្យរលាយបាត់ពីផែនទីពិភពលោក។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងសន្តិភាព១៤ចំណុច ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់ជម្លោះដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈនោះ នៅតែមានភាពផុយស្រួយខ្លាំង។

លោក មេហ៍ឌី ហ្វាហ្សាអ៊ីលី Mehdi Fazaeili មន្ត្រីជាន់ខ្ពស់តំណាងឱ្យការិយាល័យមេដឹកនាំកំពូលអ៊ីរ៉ង់ បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា មូលហេតុដែលនាំឱ្យមានការរអាក់រអួលកន្លងមក គឺដោយសារតែអ៊ីរ៉ង់ត្រូវការផ្ទៀងផ្ទាត់មើលថា តើខ្លួនអាចមានសិទ្ធិចូលប្រើប្រាស់កញ្ចប់ថវិកាដែលត្រូវបានបង្កកឡើងវិញ ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែរឬទេស្របពេលជាមួយគ្នានេះ ប្រទេសអ៊ីស្រាអែលក៏បានប្រកាសថា ខ្លួនបានបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុមយុទ្ធជនហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ដដែល ដែលទង្វើនេះត្រូវបានភាគីអ៊ីរ៉ង់ចាត់ទុកថា ជាការគំរាមកំហែងដល់ស្ថិរភាពនៃបទឈប់បាញ់ជារួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង