ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ

ប៉ុន្មានថ្ងៃនេះ ពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិបាននិងកំពុងប្រារព្ធធ្វើនៅក្រុងប៉េកាំង។ពិព័រណ៍លើកនេះមិនត្រឹមតែប្រមូលផ្តុំនូវសហគ្រាសចំនួនជាង ៦០០ ប៉ុណ្ណោះទេ ហើយក៏មានប្រតិភូរបស់ប្រទេសជាច្រើនមកចូលរូួមផងដែរ។ ក្នុងកម្មវិធី《ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន》អ្នកសារព័ត៌មានបានយកបទសម្ភាសន៍ជាមួយមន្ត្រីដែលមកពីប្រទេសជាច្រើន ពួកគេបានសម្គាល់ឃើញថា ពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិ គឺមិនត្រឹមតែតភ្ជាប់អង្គភាពទីផ្សាររបស់បណ្តាប្រទេសនានាលើពិភពលោកប៉ុណ្ណោះទេ ហើយថែមទាំងជួយពង្រីកលំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី និងពហុភាគីផងដែរ៕
