**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ស្វាយរៀង៖នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងឯកឧត្តម​ ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជេីញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង។

 

ពិធីនេះរួមមានគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ឯកឧត្តមលោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ លោកអភិបាលរងខេត្ត​ លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​ សសយក​ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត​ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត សរុបចំនួនប្រមាណ៨០០នាក់។

 

បន្ទាប់ពីសារលិខិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានមានប្រសាសន៍ផ្តាំផ្ញេីនិងដាក់ចេញនូវគោលដៅ​មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

១. ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការកែច្នៃ និងការជួញដូរគ្រឿងញៀន ខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

២.ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេស ការបន្តចាត់តាំងអនុវត្តគោលការណ៍ “សម្អាតផ្ទះយើង” និង “សម្អាតចកចេញពីផ្ទៃបឹង” ដែល រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញឲ្យមានប្រសិទ្ធភាពបំផុត ។

៣.ខ្ញុំសូមស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានការក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្ត ទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។

៤. កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយក ចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាលឲ្យបានសកម្មបំផុត នៅតាមទីតាំងសប្បាយភាព នានា និងទីតាំងងាយរងគ្រោះពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសផ្ទះជួល ទីតាំងជួល ដែលមានការប្រមូលផ្តុំ មនុស្សរស់នៅច្រើន ហើយប្រសិនបើពិនិត្យឃើញមានការពាក់ព័ន្ធ ឬមានការសមគំនិតប្រើប្រាស់ ទីតាំងនោះផ្តល់ជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ត្រូវអនុវត្តវិធានការច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ។

៥.ទន្ទឹមគ្នាជាមួយនិងការអនុវត្តវិធានការច្បាប់ម៉ឺងម៉ាត់ និងការបង្ក្រាបដោយគ្មានការ លើកលែង វិធានការបង្ការទប់ស្កាត់ គឺគ្រូ រស្កាត់ គឺត្រូវតែជាវិធានការចម្បង ដើម្បីកាត់ផ្តាច់នូវទីផ្សារប្រើប្រាស់ ងញៀននៅក្នុងមូលដ្ឋានរបស់យើង ។

៦. អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្ម ថែមទៀត ក្នុងការផ្តល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ជាពិសេសក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើការរាយការណ៍ ។

៧. សូមអាជ្ញាធរមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន សាលារៀន ឲ្យបានល្អ និងមានរបៀបរៀបរយ ចៀសវាងកុំឲ្យមានការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ និងការសេពគ្រឿងញៀនជាដើម ។

៨. ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហការ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយ ដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការក្លាយខ្លួនជាជនរងគ្រោះ ដោយសារបញ្ហាគ្រឿងញៀន ។

សូមជម្រាបជូនថា​ លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមានសមត្ថកិច្ចបានកំណត់មុខសញ្ញា អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និងបង្ក្រាបមុខសញ្ញាប្រើប្រាស់រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងឆ្នាំ២០២៥ សរុបចំនួន ៣៣៥លើក ឃាត់ខ្លួនជនសង្ស័យសរុប ៧២០ នាក់ ស្រី ៥៨នាក់ ក្នុងនោះជនជាតិវៀតណាម ៣៣៧នាក់, ជនជាតិចិន ១៧នាក់, ជនជាតិមីយ៉ាន់ម៉ា ១នាក់, ជនជាតិខ្មែរ ៣៦៥នាក់ ដកហូតថ្នាំញៀន និងសារធាតុគីមីផ្សំសរុបចំនួន១៥៣,៨៧៩.៨៤ក្រាម ដែលត្រូវដុតបំផ្លាញចោលនៅថ្ងៃនេះ។ ក្នុងនោះបានដកហូតសម្ភារ និងវត្ថុតាងបទល្មើសគ្រឿងញៀនមួយចំនួនទៀតមានដូចខាងក្រោម៖

-​ រថយន្តចំនួន ៥៤គ្រឿង, ម៉ូតូចំនួន ៦៣គ្រឿង, ម៉ូតូកង់បី (តុកតុក) ៥គ្រឿង

-​ ទូរស័ព្ទដៃ ៧៦១គ្រឿង, IPAD ៨គ្រឿង, កំព្យូទ័រយូដៃ ៨គ្រឿង, នាឡិកាដៃ ១២គ្រឿង

-​ ជញ្ជីងថ្លឹងថ្នាំញៀន ១៤០គ្រឿង, ម៉ាស៊ីនក្រឡុកថ្នាំញៀន ២១គ្រឿង, ម៉ាស៊ីនអ៊ុតថង់ ៤គ្រឿង

​-​ អាវុធវែង ២ដើម, អាវុធខ្លី ១០ដើម, បង់ ១២បង់, គ្រាប់ ២០៧គ្រាប់, គ្រាប់បែកដៃ ២គ្រាប់

-​ ដាវសាមូរ៉ៃ ៤៥ដើម, ពូថៅ ១២ដើម, កាំបិត ៣៩ដើម, ដំបងឆក់ ៧ដើម, ពិលឆក់ ៥គ្រឿង

-​ លិខិតឆ្លងដែន ១៦៩ក្បាល, អត្តសញ្ញាណប័ណ្ណ ១៥៧សន្លឹក, ប្រាក់ដុង ១៥០លានដុង

-​ ខ្សែដៃ ៣ខ្សែ, ខ្សែក ៥ខ្សែ, ចិញ្ចៀន ១៤វង់, ប្រាក់រៀល ៩៥១,៥០០, ប្រាក់ដុល្លារ ១៣,៧៧០$។

-​ ឧបករណ៍ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនប្រភេទទៀត។

អត្ថបទដែលជាប់ទាក់ទង