**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង


ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមមន្ត្រីសុខាភិបាលបារាំង បាននិយាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថាមានមនុស្សប្រមាណ១០០០នាក់បានស្លាប់ដោយសារតែរលកកម្ដៅ ហើយនេះជាតួលេខ អ្នកស្លាប់ច្រើនជាងការរំពឹងទុក ខណៈរលកកម្ដៅកំពុងវាយប្រហារលើផ្នែកជាច្រើននៃតំបន់អឺរ៉ុបខាងលិចជាច្រើនថ្ងៃមកនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង បានគូសបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា មានមនុស្សប្រមាណ ១០០០នាក់ បានស្លាប់ (តួលេខបឋម) បានកើតមានបើធៀបទៅនឹងខែមុនៗ»

ទីភ្នាក់ងារនេះដដែលបានឱ្យដឹងទៀតថាតំបន់ស្ថិតនៅក្រោមការប្រកាសអាសន្នពណ៌ក្រហមសម្រាប់រលកកម្ដៅ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយ៨៥ភាគរយនៃអ្នកស្លាប់ គឺមានអាយុលើស៦៥ឆ្នាំ។

តាមទីភ្នាក់ងារសារព័ត៌មានសុខាភិបាលសាធារណៈបារាំង ការកើនឡើងចំនួនអ្នកស្លាប់មានជាប់ពាក់ព័ន្ធនឹងមនុស្សដែលបានស្លាប់ នៅក្នុងផ្ទះ ជាពិសេសក្នុងតំបន់ Ile-de-France រួមបញ្ចូលទាំងទីក្រុងប៉ារីស និងតំបន់ជាយរដ្ឋធានីមួយនេះ។ «ការណ៍នេះបានរំឮកពីភាពចាំបាច់សម្រាប់ការដាក់ចេញវិធានការគាំទ្រនានា និងបង្ហាញពីសាមគ្គីភាពចំពោះអ្នកដែលរស់នៅ តែម្នាក់ឯង ឬកំពុងប្រឈមមុខនឹងភាពឯកោ ក្នុងនោះរួមទាំងអ្នករស់នៅតាមតំបន់ទីក្រុងធំៗផងដែរ»។ នេះជាការបន្ថែមរបស់ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង។

គួរបញ្ជាក់ថា តាមទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង តួលេខអ្នកស្លាប់ខាងលើគឺជាតួលេខបឋមដែលចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងការរំពឹងទុក៕

អត្ថបទដែលជាប់ទាក់ទង