**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន

បទវិភាគ៖ផលប៉ះពាល់ពី”សង្រ្គាមពន្ធគយ”ចំពោះសេដ្ឋកិច្ចអាមេរិកកំពុងរំលេចចេញ

សៀវភៅពណ៌ត្នោតស្តីពីសភាពការណ៍សេដ្ឋកិច្ចដែលចេញផ្សាយដោយប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនៅថ្ងៃទី ២៣ ខែមេសា តាមម៉ោងក្នុងតំបន់បានបង្ហាញថា ស្របពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់ អនាគតនៃតំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិកមានសភាពកាន់តែអាប់អួទៅៗយ៉ាងលេចធ្លោ ។
កាលពីថ្ងៃទី ២២ ខែមេសា «របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»ដែលចេញផ្សាយដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានទម្លាក់យ៉ាងខ្លាំងនូវការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតបញ្ចុះខ្លាំងបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជឿនលឿន ។
មិនពិបាកឃើញទេថា “ហានិភ័យថមថយចុះ”គឺជាការព្រួយបារម្ភដ៏ខ្លាំងបំផុតរបស់អ្នកផងទាំងពួងចំពោះសេដ្ឋកិច្ចអាមេរិកនៅពេលបច្ចុប្បន្ននេះ ។ លោក Adam S.Posen ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ Peterson ដែលជាធនាគារគំនិតរបស់អាមេរិកបានសម្គាល់ឃើញថា លទ្ធភាពដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ក្នុងសភាពថមថយចុះបានកើនឡើងដល់ ៦៥ ភាគរយ ។
នាពេលថ្មីៗកន្លងទៅនេះ ប្រជាជននៅតំបន់ជាច្រើននៃសហរដ្ឋអាមេរិកបានដើរដង្ហែតាមផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងតវ៉ានឹងគោលនយោបាយរបស់រដ្ឋាភិបាល ដូចជាការដំឡើងពន្ធគយជាដើម ។ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា រដ្ឋចំនួន ១២ ទៀតរបស់អាមេរិកបានប្តឹងរដ្ឋាភិបាលអាមេរិកនៅថ្ងៃទី ២៣ ខែមេសា តាមម៉ោងក្នុងតំបន់ដោយទាមទារឱ្យបញ្ឈប់ការអនុវត្តគោលនយោបាយពន្ធគយនិងចោទប្រកាន់ថា គោលនយោបាយទាំងនេះបាននាំមកនូវភាពច្របូកច្របល់ដល់សេដ្ឋកិច្ចអាមេរិក ។
លោក Lawrence H. Summers អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានព្រមានថា វិធានការដំឡើងពន្ធគយដែលរដ្ឋាភិបាលអាមេរិកបានដាក់ចេញនោះប្រហែលនឹងបណ្តាលឱ្យមនុស្ស ២ លាននាក់បាត់បង់ការងារ ហើយគ្រួសារនីមួយៗនឹងខាតបង់ប្រាក់ចំណូលជាង ៥០០០ ដុល្លារអាមេរិក ។ តាមពិតទៅ អ្វីដែលអ្នកប្រើប្រាស់អាមេរិកត្រូវប្រឈមមុខនោះ គឺ មិនត្រឹមតែទំនិញកំពុងឡើងថ្លៃប៉ុណ្ណោះទេ ថែមទាំងក៏ជាអនាគតដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាផងដែរ ។
សហគ្រាសអាមេរិកក៏កំពុងជួបប្រទះនឹងការលំបាកក្នុងការធ្វើអាជីវកម្មផងដែរ ហើយប្រឈមមុខនឹងបញ្ហាជាទូទៅ ដូចជាការកើនឡើងនៃថ្លៃដើមនិងប្រាក់ចំណេញធ្លាក់ចុះ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេសនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ដោយមកពីបញ្ហាពន្ធគយ បានជាពាណិជ្ជករផលិតគ្រឿងបរិក្ខារវត្ថុពាក់កណ្ដាលចម្លងនៃសហរដ្ឋអាមេរិកចំនួនបីធំៗនឹងខាតបង់ទឹកប្រាក់ ៣៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ បើនិយាយចំពោះសហគ្រាសធុនតូច ផលប៉ះពាល់ដែលបាននិងកំពុងទទួលរងនោះគឺ មានសភាពរង្គោះរង្គើរកាន់តែធ្ងន់ធ្ងរ ។
ប្រសិនបើបូកវិធានការតបតវិញដែលបណ្តាលមកពី”សង្គ្រាមពន្ធគយ”ដែលបានបំផុសដោយសហរដ្ឋអាមេរិក ផលប៉ះពាល់ដែលសេដ្ឋកិច្ចអាមេរិកកំពុងទទួលរងនឹងកាន់តែខ្លាំងឡើងៗ ។ ក្នុងនោះ កសិកម្មអាមេរិកគឺ រងផលប៉ះពាល់មុនគេ ។ បច្ចុប្បន្ននេះ ខណៈពេលដែលកសិករអាមេរិកកំពុងត្អូញត្អែរឥតឈប់ឈរពីការបាត់បង់ទីផ្សារចិន ប្រទេសជាច្រើន ដូចជាប្រេស៊ីលនិងអូស្ត្រាលីជាដើមបាននាំគ្នាបង្កើនការនាំចេញទៅកាន់ប្រទេសចិន ។
វេបសាយប្រព័ន្ធសារព័ត៌មាន CNN អាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗនេះថា សង្រ្គាមពាណិជ្ជកម្មលើកនេះបានធ្វើឱ្យវិនិយោគិនដកខ្លួនចេញពីសហរដ្ឋអាមេរិក ។ អ្វីដែលឆ្លុះបញ្ចាំងនៅពីក្រោយនេះគឺ កិត្យានុភាពសេដ្ឋកិច្ចរបស់អាមេរិកបានរងការវាយប្រហារយ៉ាងខ្លាំងដែលធ្វើឱ្យវិនិយោគិនទទួលអារម្មណ៍ពីភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា អ្នកចងចំណង អ្នកនោះត្រូវស្រាយ ។ ភាគីអាមេរិកគួរយល់ដឹងពីវិបត្តិនិងក្រេបយកមេរៀនពីទិន្នន័យមួយចំនួនទាំងនេះ ដើម្បីដោះស្រាយកង្វល់ខាងពាណិជ្ជកម្មតាមរយៈការចរចាដោយស្មើភាពជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ។ ប្រសិនបើរដ្ឋាភិបាលអាមេរិកទទូចធ្វើការសម្លុតកំហែង នោះវាមានតែនឹងធ្វើឱ្យអ្វីដែលហៅថា”ឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត”ក្លាយជាការស្រមើស្រមៃតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង