ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ នាំយកថវិកាចំនួន ៦១លានរៀល បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញផ្ទាល់មកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបរិច្ចាគថវិកា តបតាមការអពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដេីម្បីគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងសៀមរាប
មន្ទីរពេទ្យគន្ធបុប្ផា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងមន្ត្រីរាជការ ដែលបានបរិច្ចាគថវិកាចំនួន ៦១.០០០.០០០រៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយស ជាអធិបតីដល់អគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានបរិច្ចាគថវិកាចំនួន ២២៧.០០០.០០០រៀល ដល់មន្ទីរពេទ្យផងដែរ សរុបទឹកប្រាក់ ចំនួន ២៨៨.០០០.០០០រៀល សូមអរគុណអស់ពីដួងចិត្ត ដល់អគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ក្រោមការដឹកនាំរបស់ ឯកឧត្តម កែវ រតនៈ ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ២០១៥ ៕

