**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ កម្ពុជាមានតម្រូវការក្នុងការពង្រឹងអង្គអធិការ ព្រោះអធិការកិច្ចសាលារៀន ជាគន្លឹះសម្រាប់សម្រេចបានគោលដៅអប់រំរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Olivier BRANDOUY អគ្គនាយកនៃ France Éducation International នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនេះ លោកអគ្គនាយក បានបង្ហាញពីបេសកកម្ម និងចក្ខុវិស័យរបស់ France Education Internationale ដែលជាអង្គភាពមួយស្ថិតក្នុងរចនាសម្ព័ន្ធរបស់ក្រសួងអប់រំជាតិបារាំង មានបេសកកម្មជាបណ្តាញនៃការពង្រាយអ្នកឯកទេសអប់រំនៅក្នុងវិស័យអប់រំ និងធ្វើកិច្ចអន្តរាគមន៍ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឧត្តមសិក្សា ដោយផ្តោតលើជំនួយផ្នែកបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការ ផ្នែកអភិបាលកិច្ច ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងលើខ្លឹមសារនៃប្រព័ន្ធអប់រំដូចជា កម្មវិធីសិក្សា សៀវភៅសិក្សាគោលជាដើម។ លោកអគ្គនាយក បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតលើការបញ្ជូនអ្នកឯកទេស និងការលើកកម្ពស់គុណភាពនៃការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា និងលទ្ធភាពផ្សេងទៀតដែលស្ថិតក្រោមសមត្ថកិច្ចរបស់រចនាសម្ព័ន្ធនេះ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីលទ្ធភាពក្នុងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹង France Education Internationale លើផ្នែក ១) កិច្ចសហប្រតិបត្តិការនៅឧត្តមសិក្សា ជាពិសេសជាមួយនឹងសាកលវិទ្យាល័យសាធារណៈដែលជាសមាជិករបស់ទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង ២) ការបណ្តុះបណ្តាលគ្រូទាំងកម្រិតបណ្តុះបណ្តាលដំបូង និងបន្តដើម្បីធ្វើឱ្យមានឧត្តមភាព។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា អាចសម្របសម្រួលដើម្បីឱ្យមានទម្រង់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សានៅកម្ពុជា និង France Education Internationale ក្នុងការកែលម្អគុណភាពនៃការបង្រៀន និងរៀនភាសាបារាំង នៅកម្ពុជានៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមួយវិញទៀត ផ្តោតទៅលើកម្មវិធីសិក្សាសញ្ញាបត្រ Double Diplôme ដែលមានការទទួលស្គាល់ពីប្រទេសបារាំង និងកម្ពុជានៅកម្រិតឧត្តមសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារទាំងពីរភាគីសិក្សាបន្ថែមពីទម្រង់នៃកិច្ចសហប្រតិបត្តិការដែលអាចធ្វើឡើងរវាងរចនាសម្ព័ន្ធ France Education Internationale និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងរៀបចំខ្លួនដើម្បីទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ខាងមុននេះ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការអប់រំឌីជីថល ក្នុងកំណែទម្រង់វិស័យអប់រំ ដែលអាចទទួលបានកិច្ចសហប្រតិបត្តិការជាមួយនឹង Expertise France និង France Education Internationale ព្រមទាំងបានស្នើឱ្យក្រុមការងារទាំងពីរភាគីសិក្សាលើកម្មវិធីបណ្តុះបណ្តាលនៅឧត្តមសិក្សាក្នុងវិស័យបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតនូវកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការជំរុញ និងលើកកម្ពស់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប អគ្គនាយកនៃ France Education Internationale បានគូសបញ្ជាក់ពី ការយកចិត្តទុកដាក់លើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងន័យនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិម្មិត គឺជាចំណុចអាទិភាពមួយដែលនឹងត្រូវពិចារណាសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង , ការផ្តោតលើឧត្តមសិក្សា អភិបាលកិច្ចសាកលវិទ្យាល័យ ការផ្លាស់ប្តូរជំនាញការរវាងគ្នានឹងគ្នា ការពង្រឹងការសិក្សាភាសាបារាំង និងជាភាសាបារាំង ដោយ France Education Interntionale នឹងស្វែងរកដៃគូរវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យបារាំង-កម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់និស្សិតកម្ពុជា។ ចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីវិញ France Education Internationale នឹងសហការជិតស្និទ្ធជាមួយនឹងកម្ពុជាដើម្បីឱ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានតម្រូវការក្នុងការពង្រឹងអង្គអធិការ ព្រោះអធិការកិច្ចសាលារៀនគឺជាគន្លឹះសម្រាប់សម្រេចបានគោលដៅអប់រំរបស់កម្ពុជា។ ការបណ្តុះបណ្តាលអធិការអប់រំ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងជួរគ្រូបង្រៀន ការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត គឺជាកិច្ចការបន្ទាន់ដែលត្រូវធ្វើក្នុងដំណាក់កាលនេះ ដើម្បីធានាបាននូវគុណភាពនៃការរៀន និងបង្រៀនឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។សាជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ France Éducation International ចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ដោយគូសបញ្ជាក់នូវការរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនបន្ថែមទៀតលេចចេញជារូបរាងជាបន្តបន្ទាប់ ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចក្ខុវិស័យអប់រំរបស់ France Éducation International។

គួរបញ្ជាក់ដែរថា France Education Internationale ជារចនាសម្ព័ន្ធមួយរបស់ក្រសួងអប់រំជាតិបារាំង ដែលមានបេសកកម្ម ៖ (១). ផ្តល់ការបណ្តុះបណ្តាល៖ ផ្តោតជាសំខាន់លើការបណ្តុះបណ្តាលផ្នែករង្វាយតម្លៃ និងវិញ្ញាបនបត្រ ការបណ្តុះបណ្តាលជាភាសាបារាំង ការបណ្តុះបណ្តាលមុខវិជ្ជាឯកទេសផ្នែកភាសាបារាំងក្នុងពិភពលោក ការដាក់ឱ្យប្រើប្រាស់គេហទំព័រ FEI+ ដែលជាគេហទំព័រសម្រាប់ការបណ្តុះបណ្តាលពីចម្ងាយ និងវគ្គសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនផ្នែកអន្តរជាតិ (២). ការផ្តល់សញ្ញាបត្រ និងការធ្វើតេស្តផ្នែកភាសា (៣). ការសិក្សាដើម្បីទទួលបានសញ្ញាបត្រ ដោយផ្តោតលើម៉ូឌុលបណ្តុះបណ្តាលផ្ទាល់ ឬពីចម្ងាយដែលត្រូវបានទទួលស្គាល់ដោយរចនាសម្ព័ន្ធនេះ ដូចជាផ្នែកគរុកោសល្យបង្រៀនភាសាបារាំងជាដើម។ល។ (៤). ការទទួលស្គាល់សញ្ញាបត្រ ដែលផ្តោតលើការទទួលស្គាល់សញ្ញាបត្រមកពីបរទេស (៥). ការចេញទៅធ្វើការនៅបរទេសរបស់អ្នកឯកទេសជនជាតិបារាំង (៦). ការមកសិក្សានៅប្រទេសបារាំង និង(៧). ការរៀបចំសិក្ខាសាលាផ្សេងផ្តោតលើវិស័យអប់រំ៕

អត្ថបទដែលជាប់ទាក់ទង