**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បេសកកម្មការងាររយៈពេល ២ថ្ងៃ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើទឹកដីហ្វីលីពីន បានបញ្ចប់ដោយជោគជ័យ ប្រកបដោយផ្លែ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីនប្រកបដោយផ្លែផ្កា ដោយបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ ដែលរួមមាននយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៨ និងជាលើកទី៧ក្នុងតំបន់អាស៊ាន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា និងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២៥។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋហ្វីលីពីននាពេលនេះ គឺជាការបន្តបេសកកម្មការទូតដ៏សកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងផ្នែកការទូត និងសេដ្ឋកិច្ចដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេស គឺការលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ បានផ្តល់សន្ទុះថ្មីក្នុង ការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការ ប្រកបដោយកិត្តិយស ភាពកក់ក្តៅ និងរាក់ទាក់ពីសំណាក់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃ សាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ នៅវិមានប្រធានាធិបតី (MALACANAN Palace) រដ្ឋធានីម៉ានីល មុនថ្នាក់ ដឹកនាំកំពូលទាំងពីរបើកកិច្ចប្រជុំទ្វេភាគី។ ក្នុងជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានទៅដល់កម្រិតខ្ពស់ ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ថ្នាក់ដឹកនាំ ទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗ ជាច្រើនរួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារជាតិនិងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិផងដែរ។

ក្នុងឱកាសនោះ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្ដូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨ រួមមាន ១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ២. អនុស្សរណៈនៃការសម្តែងបំណង សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ៤. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ៥. អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ៦. កម្មវិធីនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ៧. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៨. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថល។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានសភា នៃសាធារណរដ្ឋ ហ្វីលីពីន និងឯកឧត្តម Francis Joseph G. Escudero ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ដើម្បីបន្ត ពូនជ្រំចំណងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រស់រវើក និងសកម្មរវាងស្ថាប័ននីតិប្បញ្ញ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកា ធុរកិច្ចកម្ពុជា-ហ្វីលីពីន រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ដែលមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១។ នៅចំពោះមុខបណ្តាក្រុមហ៊ុនវិនិយោគហ្វីលីពីន សម្តេចធិបតី បានបង្ហាញពី សក្តានុពលវិនិយោគជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបរបស់កម្ពុជា ដែលផ្តល់នូវ កាលានុវត្តភាពប្លែកពីគេ ព្រមទាំងអំណោយផលសម្រាប់ការបោះទុនវិនិយោគ។ សម្តេចធិបតី បានលើកឡើងថា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃការវិនិយោគ ដោយផ្ទាល់ពីបរទេសបានកើនឡើង ១៥ដង ចន្លោះឆ្នាំ២០០៧-២០២២ ជាមួយនឹងភាពសម្បូរបែបនៃកម្លាំង ពលកម្មវ័យក្មេង និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្ត្រចំកណ្តាល នៃអាស៊ាន ងាយស្រួលសម្រាប់ដឹកជញ្ជូន និងការតភ្ជាប់។ ជាពិសេស លទ្ធភាពក្នុងការចូលទីផ្សារតំបន់ និង សកលដ៏ទូលំទូលាយតាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន កូរ៉េ និងអេមីរ៉ាត់អារ៉ាប់រួម ជាដើម។ សម្តេចធិបតី បានស្នើក្រុមហ៊ុនហ្វីលីពីននាំចូលអង្ករក្រអូបប្រណិត របស់កម្ពុជាដោយផ្ទាល់ ដោយធ្វើការវិនិយោគទំនើបកម្មចង្វាក់តម្លៃអង្ករកម្ពុជា និងយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយ អង្ករនៅទីផ្សារហ្វីលីពីន។

ក្នុងវេទិកាធុរកិច្ចនោះដែរ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា កម្ពុជា-ហ្វីលីពីនកំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈ ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឆ្នាំ២០២៥-២០២៨ ។ ក្នុងន័យនេះសម្ដេចធិបតី បានស្នើឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ថ្មីបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន (សៀមរាប-សេប៊ូ) ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ទាំងតំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍មាត់សមុទ្រ។ សម្តេចធិបតី បានស្វាគមន៍វិនិយោគិនពីគ្រប់ទិសទី ទាំងអស់ មកឈ្វេងយល់អំពីកាលានុវត្តភាពដ៏សម្បូរបែបនៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព តាមរយៈយន្តការគាំទ្រ និងគន្លឹះដ៏គ្រប់ជ្រុងជ្រោយ ហើយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញា សម្របសម្រួល និងធ្វើឱ្យការវិនិយោគទទួលបាននូវបទពិសោធដោយរលូននិងជោគជ័យ។

ក្នុងអំឡុងនៃវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីននេះដែរ សម្តេចធិបតី ក៏បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារចំនួន ០២ រួមមាន ១. អនុស្សរណៈនៃការយោគយល់ គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យ World Citi College ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើត វគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា។
ក្រៅពីវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបន្តទាក់ទាញវិនិយោគិននានា ក្រោមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី» តាមរយៈជំនួបពិភាក្សាការងារផ្ទាល់ជាមួយក្រុមហ៊ុនឯកជនចំនួន ៣ រួមមាន ក្រុមហ៊ុន San Miguel Corporation, World Citi Group និង Exellent Associates Group Limited។ ក្រុមហ៊ុនទាំងនេះ មានប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារនិងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ អាកាសចរណ៍ អប់រំ ថែទាំសុខភាព បច្ចេកវិទ្យា សំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និងស័ង្កសី ជាដើម។ ជាលទ្ធផល ក្រុមហ៊ុនទាំងនេះបានបង្ហាញចំណាប់អារម្មណ៍ពី សក្តានុពល និងស្វែងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាលនៅកម្ពុជា។

នៅក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅ ដាក់កម្រងផ្កានៅស្តូប RIZAL Park ដែលជាទីកន្លែងកំណើតនៃជាតិនិយមហ្វីលីពីន។ បន្ទាប់ពីនេះ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញទស្សនាសារមន្ទីរ Centro de Turismo ដែលជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមាន តាំងពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រ និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃពិសេស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៨ និងជាលើកទី៧ ក្នុងតំបន់អាស៊ាន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក៏ជាដំណើរ ទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុង ឆ្នាំ២០២៥។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋហ្វីលីពីននាពេលនេះ គឺជាការបន្តបេសកកម្មការទូតដ៏សកម្មក្លៀវក្លារបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងផ្នែកការទូតនិងសេដ្ឋកិច្ចដើម្បី ឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាពលរដ្ឋ ជាពិសេសគឺការលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ៕

ខាងក្រោមនេះជាអត្ថបទសំខាន់ៗ នៃដំណើរបំពេញបេសកកម្មការទូតរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៅលើទឹកដីនៃប្រទេសហ្វីលីពីន៖

១.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន
https://www.hotnews-asia.com/detail/474420

២.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន២
https://www.hotnews-asia.com/detail/474431

៣.ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើវិនិយោគិនហ្វីលីពីន សិក្សានាំចូលអង្ករក្រអូបប្រណិតរបស់កម្ពុជា ដើម្បីមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស
https://www.hotnews-asia.com/detail/474593

៤.ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន
https://www.hotnews-asia.com/detail/474583

៥.សម្តេចធិបតី៖ កម្ពុជាផ្តល់អាទិភាព ក្នុងការអនុវត្តជំនាញ គួបផ្សំនឹងតម្រូវការអប់រំ ប្រកបដោយគុណភាព
https://www.hotnews-asia.com/detail/474597

៦.សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យ​សភាយោធា ​West Point
https://www.hotnews-asia.com/detail/474671

៧.សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា
https://www.hotnews-asia.com/detail/474674

៨.ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា
https://www.hotnews-asia.com/detail/474696

៩.ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
https://www.hotnews-asia.com/detail/474697

១០.សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨
https://www.hotnews-asia.com/detail/474893

១១.កម្ពុជា-ហ្វីលីពីន​ នឹងបន្តជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំបន្ថែមទៀត
https://www.hotnews-asia.com/detail/474931

១២.ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា
https://www.hotnews-asia.com/detail/475093

១៣.ប្រធានព្រឹទ្ធសភាហ្វីលីពីន មានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
https://www.hotnews-asia.com/detail/475203

អត្ថបទដែលជាប់ទាក់ទង