ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!

តាកែវ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលាប្រជុំខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុបប្រមាណ ៣០៥នាក់។
សូមជម្រាបជូនថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ចមន្ត្រីរាជការ ដូចខាងក្រោម៖
១.លោក អម សុភា ពីអភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណ:អភិបាលខេត្តតាកែវ ជំនួសលោក មូល វិចិត្រ។
២.លោក ហែម ឫទ្ធី ពីអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ជំនួសលោក ម៉ឺង វុធី។
៣.លោក ព្រុំ គន្ធិ ពីអភិបាលរងនៃគណៈអភិបាលខេត្តកែប ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណ:អភិបាលខេត្តតាកែវ ជំនួសលោក លី សាវេត៕

