អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងក្រុមអ្នកពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនមួយចំនួន។
ទណ្ឌកម្មនេះ ក៏កំណត់គោលដៅលើភរិយារបស់លោក Diaz-Canel ផងដែរ គឺលោកស្រី Lis Cuesta Peraza សមាជិកពីរនាក់នៃគ្រួសារ Castro និងក្រសួងនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍។
លោក Diaz-Canel អាយុ ៦៦ឆ្នាំ បានចូលមកដឹកនាំប្រទេសគុយបា បន្តពីលោក Raul Castro ដែលជាបងប្រុសរបស់អតីតមេដឹកនាំគុយបា លោក Fidel Castro នៅឆ្នាំ២០១៨។
ទណ្ឌកម្មដែលបានប្រកាសលើលោក Diaz-Canel គឺជាចំណាត់ការថ្មីរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការបង្កើនសម្ពាធលើមេដឹកនាំកុម្មុយនិស្តនៃប្រទេសក្នុងតំបន់ Caribbean។
រដ្ឋមន្រ្តីការបទេសគុយបា លោក Bruno Rodriguez ហៅទណ្ឌកម្មនេះថាជារឿងគួរឱ្យស្អប់ខ្ពើម៕
