អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ

សៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន ៦០០ដើម នៅទីតាំងចំនួន៨ផ្សេងគ្នា ក្នុងភូមិសាស្រ្តភូមិក្រវ៉ាន់ សង្កាត់នគរធំ។
ការដាំកូនឈើនៅពេលនេះ ជាផ្នែកមួយនៃការស្តារគម្របព្រៃឈើ ឡើងវិញក្នុ ងតំបន់រមណីយដ្ឋានអង្គរ។
ពិធីដាំកូនឈើនេះដែរមានការចូលរួមពីលោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ដោយមានការចូលរួមពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានប្រមាណ ៧៥នាក់។
សូមជម្រាបថា កូនឈើដែលដាំក្នុងពិធីខាងលើរួមមាន ដើមយាង ឬឈើទាលចំនួន ១០០ដើម កូនឈើកកោះ ១០០ដើម កូនឈើគគីរ ចំនួន ១០០ដើម កូនឈើច្រេស ចំនួន ២០០ដើម និងកូនឈើរំដួល ចំនួន ១០០ដើម៕

