ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន
ភ្នំពេញ៖ តាមរយៈសុន្ទរកថាគន្លឹះពិសេសក្នុង «វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន» នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងតំបន់ទេសចរណ៍វប្បធម៍ និងតំបន់ទេសចរណ៍មាត់សមុទ្រ។
សម្តេចបវរធិបតីបានថ្លែងថា កម្ពុជា-ហ្វីលីពីន កំពុងសហការគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈការបង្កើនការតភ្ជាប់ឱកាសនៃការបន្តអនុស្សរណៈនៃការយោគយល់គ្នា ពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឆ្នាំ២០២៥ ២០២៨ ។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជា ក្រៅពីតំបន់អង្គរវត្ត ក៏មានតំបត់ទេសចរណ៍ដ៏សំបូរបែបបន្ថែមទៀត ដូចជាតំបន់មាត់សមុទ្រ និងតំបន់បេតិភណ្ឌវប្បធម៌ជាច្រើនទៀត៕