**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ


‎(កំពង់ចាម)៖ ឯកឧត្តម ទេព អស្នារិទ្ធ  អនុរដ្ឋលេខាធិាករ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ក្នុងការផលិតមាតិកា ឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសតម្រូវទៅតាមការនិយមចូលចិត្តរបស់យុវវ័យ ដើម្បីផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។

‎ឯកឧត្តមថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មានសាធារណមតិ និងការអនុវត្តន៍យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម។
‎ឯកឧត្តមអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ការផលិតមាតិកាឌីជីថលនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវទៅតាមការនិយមចូលចិត្តរបស់ស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជាងគេ។ គោលបំណងសំខាន់នៃការបង្កើតមាតិកាដ៏មានភាពទាក់ទាញ និងច្នៃប្រឌិតទាំងនេះ គឺដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម។
‎ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា តាមរយៈការកែប្រែទម្រង់នៃការផលិតមាតិកាឱ្យមានភាពរស់រវើក វានឹងជួយឱ្យសារអប់រំ និងព័ត៌មានពិត អាចជ្រាបចូលទៅដល់ស្រទាប់យុវជនបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាខែលការពារដ៏រឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសហគមន៍។
‎ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពបន្ថែមលើការងារបច្ចេកទេស និងការបង្កើតទម្រង់មាតិកាថ្មីៗ ដើម្បីធានាថាព័ត៌មានពិត និងមានប្រយោជន៍ អាចជ្រាបចូលទៅដល់គ្រប់ស្រទាប់វណ្ណៈក្នុងសហគមន៍បានយ៉ាងទូលំទូលាយ។
‎នាឱកាសនោះដែរ ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិ គឺជាយន្តការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានឌីជីថល ប្រមូលមតិយោបល់ និងផ្សព្វផ្សាយគោលនយោបាយនានាទៅកាន់ប្រជាពលរដ្ឋ។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់សាធារណជនមកលើរដ្ឋបាលសាធារណៈ។

‎ លោកស្រី សម ផល្លា ប្រធាមន្ទីរព័ត៌មានខេត្តកំពង់ចាមបានទទួលយកនូវអនុសាសន៍នេះ ហើយនឹងខិតខំប្រឹងប្រែងបង្កើនការច្នៃប្រឌិតក្នុងការផលិតមាតិកាថ្មីៗ ដើម្បីទាក់ទាញយុវវ័យ ព្រមទាំងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង