**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានលើកទឹកចិត្ត ឯកឧត្ដម ឯកអគ្គរដ្ឋទូតថ្មី ជួយជំរុញបន្ថែមកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ បច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្ដម មឺស៊ុត អូស្កាន បានសម្តែងការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ មានការវិវត្តរីកចម្រើនគួរកត់សម្គាល់ និងបាននាំមកនូវផលប្រយោជន៍ ដល់ប្រទេសនិងប្រជាជនទាំងសងខាង។ ទំនាក់ទំនង ការផ្លាស់ប្តូរ ការធ្វើអន្តរកម្ម និងការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី បានប្រព្រឹត្តជាញឹកញាប់ ដោយផ្តោតលើការគោរពគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចបានគូសបញ្ជាក់ថាទំនាក់ទំនងកម្ពុជានិងតួកគីយ៉េ មានរយៈពេលជិត ៧ ទសវត្សរ៍មកនេះ បានចាក់ឫសយ៉ាងជ្រៅដោយផ្អែកលើការជឿទុកចិត្តគ្នា ដោយផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។ ប្រទេសទាំងពីរមានគុណតម្លៃរួមជាច្រើន ក្នុងនោះការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម ប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាប្រទេសទាំងពីរ ត្រូវបន្តជំរុញកម្លាំងចលករដ៏ល្អនេះ ដោយយកប្រជាពលរដ្ឋជាស្នូល លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។ សម្តេចបានថ្លែងអំណរគុណនូវសមានចិត្តដ៏ល្អរបស់មិត្តតួកគីយ៉េ ដែលបានចេញលិខិតអំពាវនាវដល់ប្រទេសកម្ពុជា-ថៃ គោរពច្បាប់អន្តរជាតិ និងប្រើយន្តការចរចាដើម្បីបញ្ចប់ជម្លោះព្រំដែន។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ប្រទេសតួកគីយ៉េ បន្តយកចិត្តទុកដាក់លើករណីបន្ថែមទៀត និងបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលស្រឡាញ់សន្តិភាព ការពារសន្តិភាព និងអនុវត្តច្បាប់អន្តរជាតិជានិច្ចរៀងមក។

ឯកឧត្ដម មឺស៊ុត អូស្កាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលអនុញ្ញាតដល់ ឯកឧត្ដម និងសហការី បានចូលជួបពិភាក្សាការងារនាឱកាសនេះ។ ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្ដមនឹងខិតខំបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ សម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ។

ក្នុងនាម តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណជូនប្រទេសតួកគីយ៉េផងដែរ ដែលបានផ្តល់ជំនួយផ្លូវគមនាគមន៍ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដល់ពលរដ្ឋនៅក្នុងខេត្តកណ្តាលដើម្បីឱ្យពួកគាត់បានធ្វើកសិកម្មបែបទំនើប។

សម្តេចបានកត់សម្គាល់ថា ដោយសារមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីយ៉េ បានកើនឡើងដល់ ៧០ លានដុល្លារ។

សម្តេចមានជំនឿយ៉ាងមុតមាំថា ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មី នឹងពិនិត្យសក្តានុពលនៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជា និងតួកគីយ៉េ ទទួលបានផ្លែផ្កាកាន់តែច្រើនឡើងពីទំនាក់ទំនងដ៏ល្អនេះ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សង្ឃឹមថានៅក្នុងអាណត្តិការទូតរបស់ឯកឧត្ដម មឺស៊ុត អូស្កាន ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ នឹងរីកចម្រើនមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង