ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល

តូក្យូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានលើកឡើងក្នុងផែនការគោលនយោបាយ ថាជប៉ុនចាំបាច់ត្រូវសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ចន្លោះពី ២ ទី៥ គ្រឿងនៅឆ្នាំ២០៤០ និងសាងសង់ឱ្យបាន ១១គ្រឿងទៅ ១៤គ្រឿងត្រឹមឆ្នាំ២០៥០ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល។
ផែនការនេះត្រូវបានដាក់ចេញ ក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយនុយក្លេអ៊ែរ ដែលឆ្លុះបញ្ចាំងពីការប្តូរទៅរកការពឹងផ្អែកកាន់តែខ្លាំង លើថាមពលអាតូមិក ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង និងកាត់បន្ថយការនាំចូលឥន្ធនៈដែលមានតម្លៃថ្លៃ។
METI បានឱ្យដឹងថា រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ១៤ នឹងមានសមត្ថភាពផ្គត់ផ្គង់ថាមពលប្រហែល ១៦ជីហ្គាវ៉ាត់ (GW)។ ជប៉ុន បានបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៥៤របស់ខ្លួន បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima ឆ្នាំ២០១១ ដោយសារតែការភ័យខ្លាចអំពីស្តង់ដារសុវត្ថិភាព។ ក្នុងចំណោមនោះ ៣៣គ្រឿងអាចដំណើរការបាន តែ ១៥គ្រឿងត្រូវសាងសង់ឡើងវិញ៕

