**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បញ្ជាក់ពីការគាំទ្ររាល់គំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការ ដែលមានគោលដៅលើកកម្ពស់វិស័យអប់រំ និងអភិវិឌ្ឍធនធានមនុស្សកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) ដឹកនាំដោយ Prof. Wilert Puriwat, D.Phil. (Oxon) សាកលវិទ្យាធិការ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៃសាកលវិទ្យាល័យជូឡាឡុងកនមកកាន់ក្រសួងអប់រំ យុវជន និងកីឡានៅកម្ពុជា និងបានចូលរួមអបអរសាទរសាស្រ្តាចារ្យបណ្ឌិត Wilert Puriwat ដែលត្រូវបានតែងតាំងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជូឡាឡុងកន និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃប្រទេសថៃកាលពីពេលថ្មីៗកន្លងទៅនេះ ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចថ្ងៃនេះ ពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ និងការជំរុញនវានុវត្តន៍ក្នុងវិស័យសិក្សា។

លើកឡើងក្នុងឱកាសនេះដែរ លោកសាស្រ្តាចារ្យបណ្ឌិតប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំប្រកបដោយការយកចិតទុកដាក់ខ្ពស់ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយ ដែលមិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យជូឡាឡុងកនប៉ុណ្ណោះទេ តែជាការរឹតបន្តឹងទំនាក់ទំនងវិស័យអប់រំរវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា ការអប់រំ គឺជាកូនសោគន្លឹះក្នុងការលើកកម្ពស់គុណភាពជីវិត។ ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងអំពីសក្តានុពលនៃការសហការអនុវត្តគម្រោងចំនួន៣ជាមួយក្រសួងអប់រំ យុវជន និងកីឡាគឺ៖ (១)បញ្ញាសប្បនិមិត្តក្នុងវិស័យអប់រំ (AI Technology in Education) (២) ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកន និង(៣) ការសហការលើផ្នែកការងារស្រាវជ្រាវ។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យជូឡាឡុងកនដែលបានផ្តល់អាហារូបករណ៍ និងកម្មវិធីសិក្សាផ្លាស់ប្តូរបទពិសោធដល់និស្សិតកម្ពុជា ព្រមទាំងការបន្តទំនាក់ទំនងប្រកបដោយការយកចិត្តទុកដាក់ជាមួយអតីតនិស្សិត ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាកម្ពុជានាពេលកន្លងមក ដោយបានគូសបញ្ជាក់នូវការគាំទ្រចំពោះរាល់គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតដែលមានគោលដៅលើកកម្ពស់វិស័យអប់រំ និងអភិវិឌ្ឍធនធានមនុស្សកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង