**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

នាយឧត្តមសេនីយ៍ ឃុន សំបូរ អញ្ជើញប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសកម្ពុជា នៅខេត្តបាត់ដំបង

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង និងជាប្រធានក្រុមប្រតិបត្តិការទី៣ តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ផេន សិទី្ធ អភិបាលរង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅសាលាខេត្តបាត់ដំបង។ ពិធីនេះប្រព្រឹត្តទៅដោយមានសមាសភាពចូលរួមសរុបចំនួន ៣៩៩នាក់ និងវិស័យឯកជនរួមមាន ៤៥នាក់ ស្រី៥៣នាក់។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមប្រតិបត្តិការទី៣ បានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណងក្នុងការអនុវត្តផែនការ ០០៣ ផក ស្តីពីវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ទិសដៅអោយសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងខេត្តបាត់ដំបងយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស ការបង្កើតគណនី (FPCS) សម្រាប់ចុះវត្តមានជនបរទេសឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។

ចំពោះម្ចាស់គោលដៅ ម្ចាស់ទីតាំងនានា តម្រូវឲ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើម ដើម្បីបញ្ជូលក្នុងប្រព័ន្ធ (FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) និងបទបង្ហាញអំពីការពិនិត្យលិខិតឆ្លងដែន ទិដ្ឋាការ (VISA) ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីប៉ុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែល ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ ក្នុងការទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ជនបរទេសរស់នៅខេត្តបាត់ដំបង ដ៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និងគ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត ៕

អត្ថបទដែលជាប់ទាក់ទង