**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោល គឺកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានអំពាវនាវតាមស្មារតីណែនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកន្លងទៅ ដោយទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត។ ជាពិសេស គឺរថយន្តដឹកទំនិញធំៗ គប្បីសម្រាកមួយរយៈពេលនេះសិនជាការប្រសើរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុកើតឡើង។

ឯកឧត្តមបណ្ឌិត បានបន្តលើកទឹកចិត្តដល់អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ និងប្រជាការពារ រួមគ្នាបង្កលក្ខណៈទាំងការងារចរាចរណ៍ សណ្ដាប់ធ្នាប់ និងសន្តិសុខ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ក្នុងនោះដើម្បីបញ្ចៀសការកកស្ទះដោយកន្លែង នៅតាមដងផ្លូវមានផ្សារ មានចរាចរណ៍មមាញឹក គួរដាក់ខ្សែ ឬសាជី ឬកងកម្លាំងចម្រុះនៅកណ្ដាលទ្រូងផ្លូវ ដើម្បីបែងចែកទិសចរាចរណ៍។ លើសពីនេះ អ្នកបើកបរពុំគួរបញ្ជ្រៀត ដោយបំពានគន្លងផ្លូវនោះឡើយ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា តាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចាចរណ៍»។ ឯកឧត្តមបណ្ឌិតបន្តថា ការរួមគ្នាគោរពច្បាប់ចរាចរណ៍គឺជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្នុងស្មារតីការពារជីវិតដោយត្រូវពាក់មួកសុវត្ថិភាព និងត្រូវបើកក្នុងជំហរប្រុងប្រយ័ត្នជានិច្ច ប្រកាន់សុជីវធម៌យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិតបន្តទៀតថា អ្នកបើកបរគួរចាប់អារម្មណ៍លើចំណុចសំខាន់ៗជាអាទិ៍៖
-ត្រូវប្រាកដថាយានយន្តរបស់លោកអ្នកដំណើរការប្រក្រតី
-មានការប្រុងប្រយ័ត្នចំពោះអ្នកបើកបរបញ្ច្រាសទិស មិនប្រកាន់ស្ដាំ
-ត្រង់ចំណុចផ្លូវបំបែកជា៤ អក្សរT ផ្លូវកោង ចុះទួល លើស្ពាន
-បន្ថែមការប្រុងប្រយ័ត្នពេលអាកាសធាតុមិនល្អ ផ្លូវរអិល ពេលមេឃភ្លៀង
-ចៀសវាងការបើកបរកៀក ទន្ទឹម ជិតគ្នា ឬជាក្រុម ជាហ្វូង ជ្រែ ប្រដេញលេងសើចតាមដងផ្លូវ
-ពាក់ខ្សែរក្រវាត់សុវត្ថិភាពរាល់ពេលធ្វើដំណើរតាមប្រភេទយាន និងច្បាប់កំណត់
-កុំធ្វើដំណើរក្នុងសភាពអត់ងងុយខ្លាំង ហត់នឿយ អស់កម្លាំង
-ជៀសវាងការរំខានក្នុងកំឡុងពេលបើកបរ ដូចជាការប្រើប្រាស់ទូរស័ព្ទ និងជជែកគ្នាលេងសើចប្រឡែងគ្នាបាត់បង់ម្ចាស់ការជាដើម
-ប្រើប្រាស់ល្បឿនដែលអាចគ្រប់គ្រងបាន (ទីប្រជុំជន ផ្សារ មុខវត្ត ចំណុចដែលមានការឆ្លងកាត់…)។

ក្រៅពីចំណុចទាំងនេះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរទាំងស្រវឹងជាដាច់ខាត។ ជារួមឯកឧត្តមបណ្ឌិត កត់សម្គាល់ថា ក្នុងរយៈពេលនេះ អាចមានប្រជាពលរដ្ឋធ្វើដំណើរទៅមកស្រុកកំណើត បងប្អូនធ្វើដំណើរទៅវត្តអារាម ក្រុមយុវជនបើកបរជាក្រុមៗតាមដងផ្លូវទៅវត្តឬដើរលេង ជាពិសេសតាមផ្លូវដែលមានទីប្រជុំជន មានផ្សារ មានវត្តអារាម គឺសុទ្ធតែមានចរាចរណ៍មមាញឹក គប្បីបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង