**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣ នៅក្រុងហាងចូវ ប្រទេសចិន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា ចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣ នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ចឹង ជានប៉ាង អនុប្រធានសភាប្រជាជនចិន ឥស្សរជននៃរដ្ឋាភិបាលប្រទេសចិន ក្រុមហ៊ុនពាណិជ្ជកម្មឌីជីថលលំដាប់កំពូលសរុបជាង១៥០០ មកពីប្រទេសចិននិងបណ្ដាប្រទេសនានា និងតំណាងប្រទេស អង្គការអន្តរជាតិ និងស្ថាប័នដៃគូចំនួន១០៣។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងសន្ទរកថាគន្លឹះនៅក្នុងកម្មវិធីដាក់សម្ពោធថ្ងៃពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ (Silk Road E-commerce Day Launching) និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋនិងឯកជន ក៏ដូចជាបណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោក ការអភិវឌ្ឍបណ្ដាញតភ្ជាប់និងប្រព័ន្ធសន្តិសុខសាយប័រ ដើម្បីជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចឌីជីថល។

កម្មវិធីនេះ គឺជាពិព័រណ៍ពាណិជ្ជកម្មឌីជីថលកម្រិតអន្តរជាតិកម្រិតខ្ពស់បំផុតរវាងប្រទេសចិននិងប្រទេសជាដៃគូទាំងអស់។ កម្មវិធីនេះនឹងជំរុញឱ្យមានកិច្ចសហការកាន់តែស្អិតរមួតរវាងវិស័យឯកជននៃប្រទេសចិន និងប្រទេសដៃគូ រួមទាំងកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសនានា។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូបើកពន្លាជាតិកម្ពុជា ព្រមទាំងទស្សនាពិព័រណ៍នៅពន្លាខេត្តចឺជាំង និងស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Alibaba ក្នុងតំបន់ពិព័រណ៍ដែលមានផ្ទៃដីសរុប ១៥០.០០០ម៉ែត្រការ៉េ ៕

អត្ថបទដែលជាប់ទាក់ទង