**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេច បែងចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែងចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារ និងការអនុវត្តចំណារ គោលការណ៍របស់ថ្នាក់ដឹកនាំ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន និងការលើកឡើងអំពីបញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់នាយកដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុងនូវរបាយការណ៍របស់នាយកដ្ឋាន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា៖

១-នាយកដ្ឋានត្រូវរៀបចំផែនការ លើការប្រមូលផ្តុំកម្លាំងរាល់ពេលមានបទបញ្ជាបន្ទាន់ពីថ្នាក់ដឹកនាំ
ដោយលើកឡើង «មន្រ្តីនគរបាលជាតិរបស់នាយកដ្ឋាន រាប់ចាប់ពីអគ្គស្នងការរងរហូតដល់មន្រ្តី០១រូប ស្មើនឹងកម្លាំង០១រូប ត្រូវឆ្លើយតបរាល់សភាពការណ៍ នៅពេលនាយកដ្ឋាន ឬថ្នាក់ដឹកនាំត្រូវការ»។

២-រៀបចំផែនការ និងស្នើសុំគោលការណ៍ការធ្វើការបង្ក្រាបលើការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមយៈ សារតាមទូរស័ព្ទ និងបណ្តាញសង្គមផ្សេងៗ ដោយសហការជាមួយអង្គភាពជំនាញ។

៣-រាល់ស្នាក់ការនៅតាមបណ្តាខេត្តទាំងអស់ ត្រូវរាយការណ៍រាល់សភាពការណ៍ដែលកើតឡើងក្នុងភូមិសាស្រ្តរបស់ខ្លួន ជាចាំបាច់ និងជាប្រចាំ។

៤-ពិនិត្យមើលតម្រូវការវគ្គបំប៉នជំនាញផ្សេងៗសម្រាប់មន្រ្តីក្នុងនាយកដ្ឋាន ដើម្បីស្វែងរកការគាំទ្រពីដៃគូរពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។

៥-នាយកដ្ឋានត្រូវរៀបចំផែនការ នៃការឈប់សម្រាករបស់មន្រ្តីជៀសវាងការឈប់សម្រាកស្ទួនគ្នា ជាពិសេសច្បាប់ឈប់សម្រាកនៅចុងឆ្នាំដែលបង្កឱ្យខ្វះមន្រ្តីបម្រើការ ព្រមទាំងបូកសរុបចំនួនថ្ងៃឈប់សម្រាកដែលមន្រ្តីស្នើសុំឱ្យបានច្បាស់លាស់។

៦-អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រាល់ការប្រើប្រាស់កម្លាំង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំទៅតាមឋានានុក្រម។

៧-នឹងរៀបចំផែនការជាមួយនាយកដ្ឋាន ក្នុងការបែងចែកភារកិច្ចដល់ថ្នាក់អនុនាយកដ្ឋាន នាយ នាយរងការិយាល័យ ដើម្បីប្តូរវេនប្រចាំការនៅនាយកដ្ឋាន និងស្នាក់ការតាមបណ្តាខេត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតមន្រ្តីនាពេលបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង