**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត ជារដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្ត និងអនុប្រធានមន្ទីរ មន្រ្តីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

ឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាព ក្នុងគោលនយោបាយផែនការយុទ្ធសាស្រ្តជាតិ ដើម្បីអភិវឌ្ឍន័នៅទីជនបទធ្វើយ៉ាងណា កាត់បន្ថយគម្លាតនៃការរស់នៅ រវាងប្រជាពលរដ្ឋនៅទីជនបទ និងទៅក្រុង បន្តការអភិវឌ្ឍន៍ជនបទលើកកំពស់ការរស់នៅរបស់ប្រជាពើរដ្ឋឱ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់ធ្វើផ្លូវ ពង្រឹងគុណភាពផ្លូវ ដែលមានស្រាប់ បន្តយកចិត្តទុកដាក់សាងសង់បណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនប្រជាពលរដ្ឋ ជាពិសេសគឺបន្តជម្រុញការអនុវត្តយុទ្ធសាស្រ្ត ពង្រីកវិសាលភាពផ្គត់ផ្គង់ សេវាទឹកស្អាត អនាម័យ ការអភិវឌ្ឍន៍តភ្ជាប់ហេដ្ឋារចនាសមញព័ន្ធ និងគមនាគមន៍ និងជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យតាមរយៈការបង្កើត និងពង្រីកមុខរបរ បង្កើនប្រាក់ចំណូលបន្ថែម និងបន្តអភិវឌ្ឍន៍ជនជាតិដើមភាគតិច ឱ្យមានភាពរីកចំរើន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ឯកឧត្តម ធូ ចាន់ពៅ បានថ្លែងការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារកន្លងមក ហើយកិច្ចប្រជុំនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារដែលបានធ្វើ កន្លងមក និងរកឱ្យឃើញអំពីបញ្ហា និងការប្រឈមដែលកើតមានឡើងលើវិស័យអភិវឌ្ឍន៍ជនបទ និយាយដោយឡែកគឺខេត្តស្ទឹងត្រែងតែម្តង។

លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានលើកឡើងថា ការអនុវត្តការងារក្នុងត្រីមាសទី៣ ដោយផ្អែកលើទិសដៅសំខាន់ៗ នៃថវិកាសមិទ្ធកម្ម និងមិនមែនសមិទ្ធកម្ម ដែលបានគ្រោងឡើងចំនួន១៧សកម្មភាព មន្ទីរបានអនុវត្តជោគជ័យចំនួន១០សកម្មភាពដោយឡែក៧សកម្មភាពទៀត ដែលពុំបានអនុវត្ត និងត្រូវដាក់បញ្ជូលនៅក្នុងទិសដៅត្រីមាសទី៤ដើម្បីបញ្ជប់ការងារឱ្យសម្រេចលទ្ធផល១០០ភាគរយតាមផែនការ។ក្រៅពីលទ្ធផលខាងលើ មន្ទីរក៏មានធ្វើកិច្ចសហការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការនានាមួយចំនួនដេលសុទ្ធសឹងតែមានបេសកកម្ម និងសកម្មភាពការងារលើវិស័យអភិវឌ្ឍន៍ជនបទ ក្នុងខេត្តស្ទឹងត្រែង៕    

អត្ថបទដែលជាប់ទាក់ទង