**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បង្ហាញរូបភាពសត្វកម្រដែលថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ ដាក់ក្នុងតំបន់ទេសភាពភ្នំថ្មកំបោរ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (Fauna & Flora – Cambodia Programme ) បានបង្ហាញនូវរូបភាពចំនួន៥សន្លឹកដោយភ្ជាប់ជាមួយសំណេរបញ្ជាក់ថា ពួកវាជាប្រភេទសត្វដែលកម្រ ហើយត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដាក់ក្នុងតំបន់ទេសភាពភ្នំថ្មកំបោរក្នុងប្រទេសកម្ពុជា។

អង្គការជំនាញមួយនេះ បញ្ជាក់ថា សត្វកម្រដែលថតបានទាំងនោះរួមមាន៖

ទី១.ស្វាព្រាម វាត្រូវបានរកឃើញនៅក្នុង ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ ពួកវារស់នៅតាមតំបន់ព្រៃឈើផ្សេងៗ រួមមាន៖ តំបន់ទំនាប ព្រៃពាក់កណ្តាលបៃតង និងព្រៃកោងកាង។ វាមានរោម ពណ៌ប្រាក់ងងឹត មុខពណ៌ខ្មៅ និងផ្នត់ពណ៌ប្រផេះប្រាក់នៅលើក្បាល។ ស្វាព្រាមស៊ីស្លឹកខ្ចី ផ្លែឈើ ផ្កា និងពន្លកជាអាហារ ហើយវាត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជ។

ទី២.ពង្រូល វាជាសត្វមានវត្តមានរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានខ្លួនគ្របដណ្ដប់ដោយស្រកាកេរ៉ាទីនយ៉ាងក្រាស់ ហើយមានកន្ទុយ និងច្រមុះវែង។ វាចូលចិត្តស៊ីពពួកសត្វ ស្រមោច និងកណ្តៀជាអាហារដោយប្រើក្រញ៉ាំខាងមុខដ៏រឹងមាំរបស់វា កាយហែកសំបុកកណ្តៀ និងស្រមោច បន្ទាប់មកវាប្រើអណ្តាតស្អិតវែងរបស់វាចាប់យក និងស៊ីសត្វល្អិតទាំងនោះ។ ពង្រូល ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជបំផុត។

ទី៣.សត្វកែះ ជាប្រភេទសត្វដែលមានរូបរាងស្រដៀងសត្វពពែ មានរោមរាងរឹងច្រាង និងស្នែងកោងទៅក្រោយ។ វាមានវត្តមានរស់នៅតាមជម្រកព្រៃឈើ និងតំបន់ភ្នំ ក្នុងតំបន់ហិមាល័យ អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ កែះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយទទួលរងគ្រោះ។

ទី៤.ស្វាក្តាម សត្វប្រភេទនេះ មានរបាយរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយវាជាក្រុមសត្វពានរ ដែលអាចសម្របខ្លួនបានយ៉ាងល្អនៅតាមជម្រកព្រៃឈើ និងតំបន់មានមនុស្សរស់នៅ។ ស្វាក្តាមស្វែងរកចំណីទៅតាមឱកាសដែលមាន ដោយពួកវាស៊ីទាំងផ្លែឈើ ស្លឹករុក្ខជាតិ និងក្រុមសត្វឥតឆ្អឹងកង។ វាត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជ។

ចំណែកទី៥.ក្ងោក មានរបាយធម្មជាតិរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយវាងាយត្រូវ បានកត់សម្គាល់ដោយសាររោមពណ៌បៃតង និងពណ៌ខៀវដ៏គួរឱ្យទាក់ទាញរបស់វា។ វាជាសត្វស្លាបមានទំហំធំ ដោយសត្វឈ្មោលអាចមានកម្ពស់រហូតដល់ ៣ម៉ែត្រ។ ក្ងោកស៊ីផ្លែឈើ សត្វឥតឆ្អឹងកង និងសត្វលូនតូចៗជាអាហារ។ ក្ងោកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជ។

សូមជម្រាបថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និង ស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះមានសារសំខាន់យ៉ាងខ្លាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ។ តំបន់ទេសភាពភ្នំថ្មកំបោរ គឺជាទេសភាពដែលកើតចេញពីការរលាយនៃថ្មដូចជា ថ្មកំបោរ (limestone) ថ្មប្រភេទ (dolomite) និងថ្មប្រភេទ (gypsum)។ ដំណើរការនេះបង្កើតលក្ខណៈភូមិសាស្ត្រពិសេសដូចជា រន្ធថ្ម រូងឬល្អាងភ្នំ និងប្រព័ន្ធទឹកហូរក្រោមដីជាដើម៕

អត្ថបទដែលជាប់ទាក់ទង