**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម Shaharuddin Bin Onn បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបឯកឧត្ដមនិងសហការី ចូលជួបសម្ដែងការ
គួរសម និងពិភាក្សាការងារ។

ជាមួយគ្នានេះឯកឧត្តមឯកអគ្គរាជទូត បានគូសរំលេចពីកិច្ចសហប្រតិបត្តិការល្អ និងយ៉ាងជិតសិ្នទ្ធរវាងរាជរដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសទាំងពីរ ហើយឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពី បេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការបន្តប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះឯកឧត្ដមឯកអគ្គរាជទូតដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ីដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយទីស្ដីការគណៈរដ្ឋមន្រ្តី រួមមាន៖ ទី១- ប្រទេសចំនួនពីរក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលរួមមានប្រទេសម៉ាឡេស៊ី បានផ្តល់ការគាំទ្រផ្នែកស្មារតីនិងថវិកាដល់ដំណើរការកាត់ក្តីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទី២- បានជួយចលនានិងកៀរគរថវិកាពីក្រុមហ៊ុនឯកជននានា តាមរយៈសភាពាណិជ្ជកម្មរបស់ខ្លួនដើម្បីជួយបោសសំអាតមីននៅខេត្តកំពង់ស្ពឺ ទី៣- បានផ្តល់ការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងបណ្ណសារដល់មន្រ្តីនៃបណ្ណសារដ្ឋានជាតិ និងទី៤- បានផ្តល់កិច្ចសម្របសម្រួលនិងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល
ទី១ នៃទីស្ដីការគណៈរដ្ឋមន្រ្តី នៅប្រទេសម៉ាឡេស៊ីទាក់ទងនឹងការរៀបចំនិងការអនុវត្តប្រព័ន្ធតាមដាននិងវាយតម្លៃ ដែលម៉ាឡេស៊ីមានភាពឈានមុខលើការងារនេះ។ កម្ពុជា ក៏បាននិងកំពុងជំរុញដាក់ឱ្យអនុវត្តប្រព័ន្ធ
តាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នាពេលខាងមុខផងដែរ។

ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើដល់ម៉ាឡេស៊ី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ទាំងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G-G) និងទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើង អំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការរៀបចំគម្រោងជាក់លាក់សម្រាប់បង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដោយរំពឹងទទួលបាននូវលទ្ធផលជាក់ស្តែង។ ដោយឡែក ពាក់ព័ន្ធនឹងការវិនិយោគ ម៉ាឡេស៊ី គួរបង្កើតក្របខ័ណ្ឌ Malaysia + 1 ដើម្បីជំរុញវិនិយោគគិននៅម៉ាឡេស៊ីមកកម្ពុជាទៅលើវិស័យអេឡិចត្រូនិក និងជំរុញខ្សែច្រវ៉ាក់ផលិតកម្មតំបន់ ខណៈដែលនៅដើមទសវត្សរ៍ ៩០ ម៉ាឡេស៊ីធ្លាប់ជាប្រទេសវិនិយោគនាំមុខគេនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាពបន្តរឹតចំណងទំនាក់ទំនងមិត្តភាពដែលមានជាង៦៧ឆ្នាំកន្លងមក ព្រមទាំងត្រៀមខ្លួន និងរួមគ្នាស្វែងរកសក្ដានុពល និងឱកាសជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងទាំងពហុភាគី ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ដែលប្រទេសទាំងពីរមានទស្សនៈប្រហាក់ប្រហែលគ្នាលើកិច្ចការតំបន់និងអន្តរជាតិ ហើយក៏រួមគ្នាពង្រឹងគោលការណ៍ឯកភាព និងមជ្ឈមភាពអាស៊ាន សំដៅរក្សាភាពខ្លាំងរបស់អាស៊ាន។ ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយទីស្ដីការគណៈរដ្ឋមន្រ្តី ប្រទេសទាំងពីរ ក៏នឹងបន្តពង្រឹងលើការងារបណ្ណសារជាតិ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងរដ្ឋាភិបាលឌីជីថលទាំងផ្នែករឹង និងទន់៕

អត្ថបទដែលជាប់ទាក់ទង