**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ឯកឧត្តម មាន ចាន់យ៉ាដា៖ ជាពេលវេលាដ៏មានតម្លៃ ដែលខ្មែរគ្រប់មជ្ឈដ្ឋានសង្គម គប្បីសាមគ្គី ភ្ញាក់រលឹក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ឲ្យបានផុលផុស និងស្មោះស្ម័គ្របំផុត

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ជាពេលវេលាដ៏មានតម្លៃ ដែលយើងជាខ្មែរគ្រប់មជ្ឈដ្ឋាន សង្គមទាំងគ្រហស្ត និងបព្វជិត ពិសេស នៅពេលដែលយើងកំពុងរស់នៅនាខេត្តជាប់ព្រំដែនផងនោះ គប្បីសាមគ្គី ភ្ញាក់រលឹក និងចូលរួមឲ្យបានផុលផុស និងស្មោះស្ម័គ្របំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។

នេះជាការថ្លែងរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក្នុងពិធីសំណេះសំណាជាមួយព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្ត ទូទាំងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះតំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម ហ៊ឹម វិបុលផល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរធម្មការនិង សាសនាខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃមួយប្រកបដោយមហានក្ខតឫក្ស អធិក អធម និងពោពេញទៅដោយមនោសញ្ចេតនា សោមនស្ស រីករាយក្រៃលែង សម្រាប់ព្រះសង្ឃ និងលោកអាចារ្យ គណៈ កម្មការវត្ត ដោយយើងទាំងអស់គ្នាបានចំណាយពេលវេលា ដ៏មានតម្លៃ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយព្រះ មន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងវត្តអារាមទូទាំងខេត្តឧត្តរមាន ជ័យ ក្រោមព្រះវត្តមាននៃ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ ដែលបាន បង្ហាញឲ្យឃើញច្បាស់ អំពីការយកព្រះទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេច បានចាត់ព្រះរាជតំណាង និមន្តចុះសួរសុខ ទុក្ខ និងសំណេះសំណាល នាពេលនេះ។

ឯកឧត្ដមអភិបាលខេត្តពិតជាមាន កិត្តិយសយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីដ៏មាន សារៈសំខាន់នេះ ពិសេសបាន សម្តេចទាំងទ្វេរព្រះអង្គ អារាធនានិមន្តមកដល់ទឹកដីខេត្តឧត្តរមានជ័យ ដើម្បីបាន ធ្វើការផ្តល់ព្រះឱវាទសំណេះសំណាល និងធ្វើការណែនាំ ដល់ ព្រះមន្ត្រីសង្ឃ ក៏ដូចជាលោកអាចារ្យ គណៈកម្មការវត្ត ផងដែរ។

ឯកឧត្ដមអភិបាលខេត្ត ថ្លែងថា កិច្ចសំណេះសំណាលពង្រឹងការគ្រប់គ្រងដឹកនាំ ព្រះ មន្ត្រីសង្ឃ ការប្រតិបត្តិធម៌វិន័យ ការអប់រំព្រះសង្ឃក្នុងវត្ត អារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃក្នុងខេត្ត ក្រុង ស្រុក និងវត្តអារាម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នាយុគ សម័យនេះ ដោយមិនអាចខ្វះបាន ទាំងព្រះសង្ឃ ទាំងគ្រហស្ថនៅក្នុងសង្គមទាំងខាងអាណាចក្រ និងពុទ្ធចក្ររបស់យើង ដើម្បីជាការផ្សព្វផ្សាយនូវវិន័យ ផ្សព្វផ្សាយនូវវិន័យ និងសង្ឃបញ្ញតិនានា ផង ក៏ដូចជាការបង្កើននូវគុណតម្លៃវិសេស របស់ព្រះសង្ឃ ជាស្រែបុណ្យនៃជំនឿក្នុងសង្គមខ្មែរ និងការលើកម្ពស់តម្លៃ ព្រះពុទ្ធសាសនាឲ្យកាន់តែខ្ពង់ខ្ពស់ ទុកជាដំណរ ប្រពៃណី បដិបត្តិនិយមរបស់ប្រជាជាតិខ្មែររាប់រយពាន់ឆ្នាំតទៅមុខ ទៀតផង។
ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា ប្រសិនបើយើងក្រឡេកមើលពីអតីតកាល ប្រទេស កម្ពុជារបស់យើង តែងតែជួបចម្បាំងរាំងជល់គ្រប់របបនៃ សម័យកាលសង្គម និងគ្រប់ពេលប្តូររបបដឹកនាំ។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភាជាតិ លោកបាន កែប្រែប្រវត្តិសាស្ត្រ ពីប្រទេសដែលតែងតែជួបសង្គ្រាមបែក បាក់ជាតិ មកជាប្រទេសមានសុខសន្តិភាព និងស្ថេរភាព នយោបាយ ដែលពុំធ្លាប់មាននៃគ្រប់សម័យកាលប្រវត្តិ សាស្ត្រដឹកនាំរបស់កម្ពុជា ដែលក្នុងនោះជាអាទិ៍ ខេត្តឧត្តរមានជ័យ គឺជាមូលដ្ឋានភូមិសាស្ត្រ របស់ប្រទេសកម្ពុជា ដែលទទួលបាននូវការបញ្ចប់សង្គ្រាម និងទំនាស់បែកបាក់ ជាតិចុងក្រោយគេបំផុត ដោយសារនយោបាយឈ្នះ-ឈ្នះ និងសន្តិភាពរបស់ សម្តេចតេជោ និងមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដូចដែលយើងគ្រប់គ្នាបាន ឃើញនាពេលនេះ។ ក្រោមនយោបាយឈ្នះ-ឈ្នះ និង បញ្ចប់សង្គ្រាមបង្ហូរឈាមជាតិសាសន៍ឯង សម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងគ្រប់វិស័យនានារបស់ជាតិ និងគ្រប់ សាសនា ជូនមាតុភូមិ និង ប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានដាក់ចេញនូវគោលនយោបាយជាតិ ធំៗជាច្រើន ដើម្បីអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនជាលំដាប់ និងបន្តរហូតដល់សម័យកាលដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧ ដោយធានាបាននូវនិរន្តរ ភាពសេដ្ឋកិច្ច នយោបាយ វប្បធម៌និងធ្លុងសាមគ្គីជាតិក្នុង សុខដុមនីយកម្មសង្គម និងធ្វើឲ្យប្រជាជនបានរស់នៅ ដោយជីវភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព ជាមួយ ការដាក់ចេញនូវគោលនយោបាយប្រកបដោយគតិបណ្ឌិត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមានការកំណត់ អភិវឌ្ឍជាអាទិភាពលើវិស័យទាំង៤ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តម មាន ចាន់យ៉ាដា បញ្ជាក់ថា «ជាមួយលទ្ធផលដ៏ច្រើនឥតគណនា ដែលរាជរដ្ឋាភិបាលសម្រេចបានជូនជាតិ មាតុភូមិ និងប្រជាជនដ៏ឧត្តុង្គឧត្តមរបស់យើង និងក៏ជាការបង្ហាញនូវស្មារតីសាមគ្គីភាព រួមចំណែកក្នុងនាមកោសិកាសង្គមមួយរបស់ជាតិ យើង ទាំងអស់គ្នាជាប្រជាជាតិខ្មែរ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងបរិស័ទគ្រប់សាសនាដែល មានស្មារតី និងឧត្តមគតិស្នេហាជាតិមាតុភូមិក្នុងឱកាសដែលប្រទេសជាតិមានតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងខឿន ការពារជាតិរបស់យើង និងស្របពេលដែលមានការអំពាវនាវ ជាចលនាជាតិនិយមទូលំទូលាយ របស់ប្រមុខថ្នាក់ដឹកនាំ ប្រទេស សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ខ្ញុំព្រះ ករុណា ខ្ញុំ សូមធ្វើសំណូមពរដល់ ព្រះមន្ត្រីសង្ឃគ្រប់ព្រះ ឋានានុក្រម ព្រះចៅអធិការ ព្រះភិក្ខុ សាមណេរគ្រប់ៗព្រះ អង្គ ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តទាំងអស់ក្នុង ទូទាំងខេត្ត សូមព្រះមេត្តាយកព្រះទ័យ និងទឹកចិត្តចូលរួម បរិច្ចាគនូវថវិកាទោះតិចក្តីច្រើនក្តី តាមព្រះទ័យ និងទឹកចិត្ត សទ្ធាដោយអនុគ្រោះ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយដែល ជាពេលវេលាដ៏មានតម្លៃ ដែលយើងជាខ្មែរគ្រប់មជ្ឈដ្ឋាន សង្គមទាំងគ្រហស្ត និងបព្វជិត ពិសេស នៅពេលដែលយើងកំពុងរស់នៅនាខេត្តជាប់ព្រំដែនផងនោះ គប្បីសាមគ្គី ភ្ញាក់រលឹក និងចូលរួមឲ្យបានផុលផុស និងស្មោះស្ម័គ្របំផុត ចំពោះបុព្វហេតុទាំងនេះ» ៕

អត្ថបទដែលជាប់ទាក់ទង