**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ចិន ​ព្រមាន​សិស្ស​និស្សិត ពីការចាញ់កល«ស្រី​ស្អាត ប្រុស​សង្ហា» ដែលអាចក្លែងបន្លំទាក់ទាញពួកគេ ឱ្យធ្វើចារកម្មសម្រាប់អង្គភាពបរទេស ដែលប៉ះពាល់ដល់សន្តិសុខជាតិ

ប៉េកាំង៖ ទីភ្នាក់ងារចារកម្មកំពូលរបស់ប្រទេសចិន បានព្រមានសិស្សានុសិស្សដែលមានសិទ្ធិចូលប្រើទិន្នន័យរសើបឱ្យការបង្កើនការប្រុងប្រយ័ត្នចំពោះ«បុរសសង្ហា និងស្រីស្អាត» ដែលអាចក្លែងបន្លំទាក់ទាញពួកគេឱ្យធ្វើចារកម្មសម្រាប់អង្គភាពបរទេស ដែលប៉ះពាល់ដល់សន្តិសុខជាតិ។

ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនបានចេញផ្សាយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat ជាសាធារណៈរបស់ខ្លួន អំពីការប្រុងប្រយ័ត្នលម្អិត។ ក្រសួងលើកឡើងថា នាយកដ្ឋានសន្តិសុខរបស់រដ្ឋបានរកឃើញថា បុគ្គលិកនៃចារកម្មបរទេស និងការស៊ើបការណ៍សម្ងាត់បានអនុវត្តការទាក់ទាញដល់សិស្សវ័យក្មេង។ សេចក្តី​ថ្លែងការណ៍​មួយ​បាន​បញ្ជាក់ថា​ ពួកគេ​ទាញយក​ប្រយោជន៍​ពី​លក្ខណៈ​នៃ​ការ​ចង់​ដឹង​ចង់​ដឹង​ខ្លាំង​ និង​ឆន្ទៈ​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​របស់​សិស្ស​ក្មេងៗ។ គួរជម្រាបជូនថា ​ចិន​បាន​និង​កំពុង​បង្ក្រាប​លើ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន ដោយ​បាន​ចេញ​ការ​ព្រមាន​ជា​ច្រើន​ក្នុង​ឆ្នាំ​នេះ​ដល់​ពលរដ្ឋ​ និង​បង្ហាញ​ពី​ករណី​ចារកម្ម​ដែល​ខ្លួន​បាន​រក​ឃើញ។

បុគ្គលិកសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស ផ្តោតជាពិសេសទៅលើនិស្សិតមហាវិទ្យាល័យដែលអាចទទួលបានទិន្នន័យស្រាវជ្រាវវិទ្យាសាស្រ្តដែលចាត់ថ្នាក់ និងរសើប ដោយបន្លំខ្លួនជាអ្នកប្រាជ្ញសាកលវិទ្យាល័យ និងបុគ្គលិកនៃស្ថាប័នស្រាវជ្រាវវិទ្យាសាស្រ្ត និងក្រុមហ៊ុនប្រឹក្សាយោបល់។ ពួកគេបានទាក់ទាញនិស្សិតវ័យក្មេងជាមួយនឹងឱកាសការងារក្រៅម៉ោងដែលមានប្រាក់ខែខ្ពស់ក្នុងនាមការស្រាវជ្រាវទីផ្សារ ឬការផ្លាស់ប្ដូរការសិក្សា។

បន្ទាប់ពីនិស្សិតបង្ហាញចំណាប់អារម្មណ៍ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសនឹងផ្តល់ការបណ្តុះបណ្តាល និងការណែនាំដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ទូរសព្ទ ឬសន្និសីទតាមវីដេអូ។ ពួកគេថែមទាំងដាក់ការក្លែងបន្លំបុរសសង្ហា និងស្រីស្អាត ដែលមានភាពស្និទ្ធស្នាល និងចេះគិតគូរ អូសទាញសិស្សក្មេងៗ ឱ្យធ្លាក់ក្នុងអន្ទាក់នៃស្នេហា។ យ៉ាងណា ទីភ្នាក់ងារនេះមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីក្រុមហ៊ុនបរទេសណាមួយដែលបានកំណត់គោលដៅនិស្សិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង