**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ក្រសួងមុខងារសាធារណៈ រៀបចំវេទិកាជូនមន្ត្រីរាជការក្នុងវិស័យសុខាភិបាលទូទាំងប្រទេសចែករំលែកបទពិសោធជុំវិញការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជូនគ្នាទៅវិញទៅមក

ភ្នំពេញ៖ ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធល្អៗ ពាក់ព័ន្ធទៅនឹងការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៣ សម្រាប់កម្រិតមណ្ឌលសុខភាព។ សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមបើក ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌលសិរីមង្គល ស្ថិតក្នុងទីរួមខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ សិក្ខាសាលារយៈពេលពីថ្ងៃ មានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរមុខងារសាធារណៈ តំណាងមន្ទីរសុខាភិបាល តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្រុង ស្រុក ខណ្ឌ តំណាងមណ្ឌលសុខភាព មកពីទូទាំងប្រទេស មានចំនួនសរុប ៦៧៨នាក់ ដើម្បីចែករំលែកបទពិសោធពីអង្គភាពជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូ និងទទួលព័ត៌មាននានាឆ្ពោះទៅកាន់ការប្រកួតប្រជែងនាឆ្នាំបន្ទាប់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ពីគោលបំណងនៃសិក្ខាសាលានេះ នោះគឺដើម្បីជំរុញមណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស ឱ្យចូលរួមក្នុងចលនាប្រឡងប្រជែង ចែករំលែកបទពិសោធល្អៗប្រកបដោយនវានុវត្តន៍ និងជំរុញកៀរគរលើទឹកចិត្តដល់សហគមន៍ អាជ្ញាធរដែនដី ដៃគូរអភិវឌ្ឍនានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍមណ្ឌលសុខភាព និងធានាដល់ដំណើរការនៃការផ្តល់សេវានៅតាមណ្ឌលសុខភាពប្របដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្ថែមថា «សិក្ខាសាលានេះ គឺវេទិកាដ៏មានសារៈសំខាន់សម្រាប់ការរៀនសូត្រ និងទទួលបទពិសោធពីគ្នាទៅវិញទៅមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពសេវានៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ហើយមិនត្រឹមតែផ្តល់ទស្សនាទានថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង បទពិសោធល្អៗដែលត្រូវនឹងបរិបទនិងស្ថានភាពជាក់ស្តែងថែមទៀតផង»។

បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍នានា របស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់ ក្នុងវិស័យសុខាភិបាល (កម្រិតមណ្ឌលសុខភាព) មកពីបណ្តាខេត្តផ្សេងៗដែលបានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លាអង្គសិក្ខាសាលាផងដែរ។

សូមជម្រាបជូនថា សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៣ សម្រាប់កម្រិតមណ្ឌលសុខភាព នេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី២ បន្ទាប់ពីសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់កម្រិតបឋមសិក្សា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង កន្លងទៅ ៕

អត្ថបទដែលជាប់ទាក់ទង