**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រធាននាយកដ្ឋានដំណាំស្រូវ ដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅស្រុកព្រះស្តេច

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបាន​បន្តចុះ​ពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅភូមិព្រៃល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាល​នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណ ៧០នាក់។

នាឱកាសនៃដំណើរចុះត្រួតពិនិត្យនោះ លោក គង់ គា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានស្តីការបំផ្លាញរបស់រុយសនេះភ្លាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាឱ្យ​អង្គភាព​​ជំនាញចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទូទៅនៃការបំផ្លាញ ដំណាំស្រូវនៅតាមបណ្តាឃុំរួមមានឃុំល្វា និងឃុំបន្ទាយចក្រី នៃស្រុក​ព្រះស្តេច។ តា​មរយៈការចុះពិនិត្យស្រែឃើញថា ការបំផ្លាញមាន​សភាពធ្ងន់ធ្ងរ និងរាលដាលកាន់តែខ្លាំងនៅតាមឃុំផ្សេងៗទៀត។

ខណៈពេលជួបជាមួយកសិករនៅភូមិត្នោតច្រះ ឃុំល្វា ស្រុកព្រះស្តេច លោកប្រធាននាយកដ្ឋានបានជម្រាបជូនប្រជាកសិករអំពីប្រវត្តិនៃការបំផ្លាញ លក្ខខណ្ឌនៃការកកើត និងការបំផ្លាញរបស់រុយសនេះ។ ជាមួយគ្នានេះដែរមន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំបានណែនាំកសិករអំពីវដ្តជីវិត ការវាយតម្លៃប្រជាកររបស់សត្វនេះក្នុងស្រែ និងណែនាំ​អំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារ និងកម្ចាត់ រួមទាំបច្ចេកទេស​នៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។

តំណាងឱ្យក្រុមការងារបច្ចេកទសនៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា ក៏បានណែនាំឱ្យមន្ទីកសិកម្មខេត្ត ជាពិសេសមន្ត្រីកសិកម្មឃុំ និងអាជ្ញាធរ​មូលដ្ឋានចុះវាយតម្លៃផលប៉ះពាល់ និងធ្វើរបាយការណ៍​បូកសរុបជូនអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ដើម្បីចាត់​វិធានការ​អន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយក្រុមការងារនឹង​បន្តស្នាក់នៅក្នុងខេត្តព្រៃវែង ដើម្បីចូលរួមវាយតម្លៃ និងចុះអន្តរាគមន៍ជាមួយគ្នា។

សូមបញ្ជាក់ដែរថា នៅអំឡុងពេលនៃការចុះពិនិត្យនេះ អគ្គនាយកដ្ឋានកសិកម្មក៏បានចែកថ្នាំកសិកម្មដល់មន្ទីរកសិកម្មខេត្តព្រៃវែង និងកសិករដើម្បីបានបាញ់កម្ចាត់សត្វរុយសលើផ្ទៃដីចំនួន២០ហិកតា និងណែនាំឱ្យកសិករបាញ់នៅពេលព្រឹក និងពេលល្ងាចជាដើម ៕

អត្ថបទដែលជាប់ទាក់ទង