**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

បទអត្ថាធិប្បាយ៖ គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិនមានតម្លៃចំពោះអ្នកសិក្សាកម្ពុជានិងជាមូលដ្ឋានគ្រឹះនៃសន្តិភាព

ភ្នំពេញ៖ ក្រុមបញ្ញវន្ត និងអ្នកស្រាវជ្រាវនៅប្រទេសកម្ពុជាបានចាត់ទុកថា សៀវភៅផ្តួចផ្តើមអរិយធម៌សកលរបស់លោកស៊ីជីងភីងប្រធានរដ្ឋចិន គឺមានតម្លៃខ្ពស់ណាស់ក្នុងការជំរុញឱ្យមានសុខសន្តិភាព និងសុខដុមនីយកម្មទាំងផ្នែកសាសនា វប្បធម៌ ជំនឿសម្រាប់ប្រជាជនគ្រប់ជាតិសាសន៍។
ការបង្ហាញបែបនេះបន្ទាប់ពីសៀវភៅជាខេមរភាសាស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលត្រូវបានផ្សព្វផ្សាយជាសាធារណៈរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជាមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
បើតាមការបញ្ជាក់ពីលោកលោកបណ្ឌិតជាមុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិននិងជាអ្នកចងក្រងនូវសៀវភៅជាខេមរភាសានេះបញ្ជាក់ថាសៀវភៅនេះនឹងអាចបង្កើនបរិមាណកាន់តែច្រើនរបស់អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ដូច្នេះថា៖ «ចំណុចសំខាន់នៃអរិយធម៌សកលនេះ គឺផ្តោតលើចំណុចសំខាន់ចំនួន៤៖ ទី១ និយាយពីការគោរពឱ្យតម្លៃគ្នាទៅលើអរិយធម៌ចម្រុះ ទី២ គឺការយល់ដឹងកាន់តែស៊ីជម្រៅពហុនិយម នៃអរិយធម៌ ទី៣គឺការរៀនសូត្រ សិក្សាពីគ្នាទៅវិញទៅមករវាងអ្នកមានអរិយធម៌ផ្សេងៗគ្នានិងទី៤គឺការរួមគ្នាធ្វើឱ្យប្រសើរឡើងនូវសុខដុមនីយកម្មរវាងមនុស្សនិងមនុស្សតាមរយៈការធ្វើឱ្យមានការយល់គ្នាដើម្បីឈានទៅដល់ការកសាងសហគមន៍ជោគវាសនារួម»។
លោកបណ្ឌិតកត់សម្គាល់ឃើញថា ប្រសិនជាមានការបំពាន ឬមិនឱ្យតម្លៃទៅលើអរិយធម៌ ជំនឿជាតិសាសនផ្សេងៗ ហើយមិនមានការសិក្សា ពន្យល់ឱ្យបានច្បាស់លាស់នោះទេ ពិតណាស់នឹងមានការខ្វែងគំនិតបង្កឱ្យមានការយល់ច្រឡំគ្នា ហើយពិតណាស់សន្តិភាពក៏មិនអាចកើតមានដែរ។
លោកបណ្ឌិតជាមុនីឫទ្ធិ៖ ` «អរិយធម៌ណាក៏មានតម្លៃរបស់គេដែរ។ អ៊ីចឹងបើមានការបន្ទច់បង្អាក់អរិយធម៌របស់អ្នកដទៃនាំឱ្យមានការរើសអើង ហើយការរើសអើងនេះ វាឈានធ្លាក់ទៅក្នុងមនោគមន៍វិទ្យាសង្គ្រាមត្រជាក់។ យើងដឹងហើយសង្គ្រាមត្រជាក់វាកើតឡើងពីមនោគមន៍វិទ្យាអរិយធម៌នេះឯង។ អ៊ីចឹងហើយបានជាចិនបានលើកឡើងថា ទាក់ទងទៅនឹងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ។ ប្រទេសចិនបានផ្តួចផ្តើមកិច្ចកសាងសហគមន៍ចំនួនពីរ ទីមួយ គឺកិច្ចកសាងសហគមន៍រួមជីវិត មានន័យថា ធ្វើឱ្យសុខដុមនីយកម្មរវាងមនុស្ស និងធម្មជាតិ ។ បើយើងចិញ្ចឹមផែនដីនោះវានឹងចិញ្ចឹមយើងវិញ។ដូចថ្នាក់ដឹកនាំយើងលើកឡើងថា បើយើងនៅជិតទន្លេ នោះទន្លេនឹងចិញ្ចឹមយើងវិញ »
លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១មានប្រសាសន៍ដែរ គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិនបានពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរមនុស្សជាតិឱ្យកាន់តែល្អប្រសើរជាពិសេសធ្វើមានសន្តិភាពកើតឡើងជាបន្តបន្ទាប់។
លោកបណ្ឌិតបន្ថែមថា៖ « អរិយធម៌សកលដែលផ្តួចផ្តើមឡើងដោយប្រទេសចិនបានផ្តល់ជូននូវមធ្យោបាយយ៉ាងសំខាន់លើការថែរក្សាសន្តិភាពតាមរយៈដំណោះស្រាយស្តីពី ការប៉ះទង្គិចផ្នែកវប្បធម៌។ ហើយការប្រកាន់ភ្ជាប់ជានិច្ចនូវភក្តីភាពសុខដុមរមនារវាងមនុស្ស និងមនុស្ស។ អរិយធម៌របស់ប្រទេសលោកខាងកើត ជាពិសេសប្រទេសចិនជាមធ្យោបាយមួយដើម្បីស្វែងរកនូវសន្តិភាព»។
កញ្ញាអៀង សុជាតា ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យតម្លៃយ៉ាងខ្លាំងចំពោះភៅសៀវភៅជាខេមរភាសាស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិនព្រោះ វាបានបង្កប់នូវអត្ថន័យអប់រំពីវប្បធម៌សកលមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យមានភាពចុះសម្រុងគ្នារវាងមនុស្សជាតិ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំគិតថាសៀវភៅជាខេមរភាសា ស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលនេះពិតជាមានសារសំខាន់មែនទែន ព្រោះធ្វើឱ្យយើងបានយល់ដឹងពីអរិយធម៌សកល សម្រាប់មនុស្សជាតិទាំងអស់ »។
ដូចគ្នានេះដែរ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់ទៀត គឺកញ្ញា ឈួន សុភាវត្តី បានលើកឡើងដែរថា ចំណេះដឹងពីគំនិតផ្តួចផ្តើមសកលរបស់ចិនពិតជាមានសារៈសំខាន់សម្រាប់រូបនាង ដែលកំពុងសិក្សាមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ជាពិសេសបានបណ្តុះស្មារតីឱ្យស្រលាញ់សន្តិភាព ។
កញ្ញាបញ្ជាក់ថា៖ «សៀវភៅនេះបាននិយាយពីគំនិតផ្តួចផ្តើមសកលរបស់ចិន បានអប់រំឱ្យបានយល់ពីតម្លៃសុខដុមនៃអរិយធម៌ និងវប្បធម៌។ សៀវភៅនេះ មានការទាក់ទងទៅនឹងមុខជំនាញរបស់ខ្ញុំកំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិផងដែរ»
សូមបញ្ជាក់ថាលោក ស៊ី ជីនពីងប្រធានរដ្ឋចិនបានដាក់ចេញនូវ «គំនិតផ្តួចផ្តើមអរិយធម៌សកល» កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ និងលើកកម្ពស់សន្តិភាពពិភពលោក ផ្អែកលើគោលការណ៍ស្នូលចំនួន ៤ គឺ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេន និងនវានុវត្តន៍លើអរិយធម៌ និង ៤-ការពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕
វិទ្យុមិត្តភាពកម្ពុជាចិន៖ (អត្ថបទដោយលោកចេម វឌ្ឍនា)

អត្ថបទដែលជាប់ទាក់ទង