**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានក្លែងក្លាយ ជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ ដែលយើងទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយមនិងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួនបាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។ ប៉ុន្តែ យើងទាំងអស់គ្នាគឺជាវ៉ាក់សាំងការពារនិងបន្សាបមេរោគទាំងនោះតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ែន បូណា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិនិងប្រជាជនដោយដាក់ជីវិតជាដើមទុន ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានកសាងប្រទេសពីគំនរផេះផង់រហូតសម្រេចបានសមិទ្ធផលធំធេងមិនធ្លាប់មានពីមុន។ ហើយពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដើម្បីលើកស្ទួយមោទនភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ យើងទាំងអស់គ្នាមិនអនុញ្ញាតឱ្យអ្នកណាមកកាឡៃការពិត និងរារាំងដំណើរឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលបានឡើយ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នៅឯសាលាខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបជាង ៤៥០នាក់។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម ឌឹម បូរ៉ា បានថ្លែងអំណរគុណដល់ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីព័ត៌មាននិងអ្នកនាំពាក្យសម្រាប់រដ្ឋបាលខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល។ ឯកឧត្តមបានចាត់ទុកការងារនេះថា មានសារសំខាន់សម្រាប់រដ្ឋបាលខេត្តទាំងមូល។

ឯកឧត្តមអភិបាលរងបានថ្លែងបន្តថា៖ «បើទោះបីជា នៅក្នុងដំណើរការនៃការគ្រប់គ្រងដឹកនាំរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជានៅតាមមន្ទីរ អង្គភាពជំនាញនានាក្នុងខេត្ត ទទួលបានសមិទ្ធផលគួរជាទីមោទនៈ ព្រមទាំងការអភិវឌ្ឍរីកដុះដាលលើគ្រប់វិស័យ មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្តី ក៏នៅមានបញ្ហាមួយចំនួន ដែលតែងតែកើតមានឡើងបណ្តាលមកពីភាពខ្វះចន្លោះនៃការគ្រប់គ្រងព័ត៌មានរួមមាន ការប្រមូលព័ត៌មាន ការផ្តល់ព័ត៌មាន និងនាំពាក្យ ពុំបានត្រឹមត្រូវ ជាហេតុនាំឱ្យប្រជាពលរដ្ឋទូទៅខ្វះព័ត៌មាន ឬមានភាពស្រពិចស្រពិល។ រីឯការបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានឆបោក និងព័ត៌មានញុះញង់ផ្សេងៗរបស់អង្គភាពនៅមានកម្រិតនៅឡើយ។ អាស្រ័យហេតុនេះ តាមរយៈវគ្គបណ្តុះបណ្តាលតម្រង់ទិសនៅថ្ងៃនេះ នឹងជួយពង្រឹងការងារគ្រប់គ្រងព័ត៌មាននិងនាំពាក្យ របស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជារដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក»។

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាវាគ្មិន ក៏បានថ្លែងកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលបានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាននិងនាំពាក្យ ដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម ៕

អត្ថបទដែលជាប់ទាក់ទង