**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប កសិករមួយរូប នៅក្នុងក្រុងសិរីសោភ័ណ បានក្លាយជាអ្នកចិញ្ចឹមបង្កងពីអាងដ៏តូច រហូតដល់ពង្រីផ្ទៃដី ជាង២ហិកតា

ភ្នំពេញ៖ ការព្យាយាមគង់តែបានសម្រេចដោយផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យកមុខរបរនៃការចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទើបធ្វើឲ្យរូបលោក ក៏បានបែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូចហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដីដល់២ហិកតា បន្ថែមទៀត។

លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា មានទីតាំងនៅភូមិថ្មី សង្កាត់ភ្នៀត បានប្រាប់ឱ្យដឹងថា៖ លោកចាប់មុខរបចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេលជិត៥ឆ្នាំហើយ ដោយសារតែមានការចាប់អារម្មណ៍និងស្រឡាញ់ខាងផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមបង្កងនេះ មិនសូវមានអ្នកចិញ្ចឹម មួយវិញទៀត បង្កងនេះក៏មានតម្រូវការទីផ្សារ ច្រើនផងដែរ ទើបរូបលោកបានធ្វើការស្រាវជ្រាវ បច្ចេកទេស តាមយូធូប និងមើលអ្នកចិញ្ចឹមនៅខេត្តបាត់ដំបងប្រហែល២ម៉ោង ក៏ចាប់ផ្តើមរៀបចំអាងដំបូងតែ៥០ ទៅ៦០ការ៉េ តែប៉ុណ្ណោះ ដើម្បីសាកល្បងរយៈពេល៤ខែ ឃើញវាធំលឿន ក៏ចាប់ផ្តើមពង្រីកផ្ទៃដីជាង៣០០០ម៉ែត្រការ៉េ ឃើញថាទទួលបានផល ទើបបង្កើតទីតាំងមួយបន្ថែមទៀតដែលមានផ្ទៃដី២ម៉ឺន ម៉ែត្រ ការ៉េ (២ហិកតា) ដោយយកដើមទុនកម្ចីពីធនាគារ កសិកម្ម អភិវឌ្ឍន៍ជនបទ (ARDB) ដ់ម្បីពង្រីកការចិញ្ចឹមបន្ថែម។

លោកក៏បានបញ្ជាក់បន្ថែមថា៖ ចំពោះទីផ្សារវិញ គឺលោកយកទៅលក់តាមបណ្តាភោជនីយដ្ឋានធំៗ ដូចជានៅក្នុងក្រុងប៉ោយប៉ែត ជាដើម និងធ្វើការលក់តាមប្រព័ន្ធអនឡាញ ដូចជា ហ្វេសប៊ុក យូធូប តឹកតុកជាដើម ដោយលក់ចន្លោះតម្លៃចាប់ពី១៧ទៅ២៥ដុល្លារក្នុងមួយគីឡូក្រាម តាមប្រភេទលេខ១ និងលេខ២ ។

ជាមួយគ្នានោះលោក លី រតនៈ ក៏បានបង្ហាញអំពីគោលជំហររបស់លោកចង់ឱ្យបងប្អូនកសិករដែលមានបំណងចង់ចាប់យកមុខរបរចិញ្ចឹមបង្កងនេះ អាចធ្វើការទាក់ទងទៅរូបលោកបាន ដើម្បីធ្វើការបង្ហាត់បង្ហាញនូវបច្ចេកទេសមួយចំនួន ក្នុងនោះលោកក៏មានការបង្កាត់នូវពូជសម្រាប់លក់ជូនបងប្អូនកសិករដែលចង់សាកល្បងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង