**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

ព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ

កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីបិទព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។លោក Jacques Guichandut ដែលជាស្ថាបនិកនិងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia បានសម្ដែងការចាប់អារម្មណ៍អំពីការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយផ្សារភ្ជាប់តន្ត្រី និងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីចូលរួមគិតគូរដល់វិស័យបរិស្ថាន និងវិស័យអំណាន ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អ្នកស្រី Catherine Germier-Hamel មកពីស្ថាប័ន Destination Mekong ក៏បានអញ្ជើញឡើងធ្វើបទបង្ហាញ ដោយបានគូសបញ្ជាក់ថា យើងទាំងអស់គ្នា មានកាតព្វកិច្ចចូលរួមចំណែកជាវិជ្ជមាន ដើម្បីរក្សាការពារបរិស្ថាន យើងមិនអាចបញ្ចៀសផលប៉ះពាល់ជាអវិជ្ជមានបានទាំងស្រុង តែយើងគ្រប់គ្នាអាចរួមគ្នា ដើម្បីកាត់បន្ថយផលអវិជ្ជមានលើបរិស្ថាន។ ក្រុមហ៊ុន All Dreams Cambodia បានគណនាចំនួនឧស្ម័នកាបូនិច ដែលគ្រប់សកម្មភាពនៃកម្មវិធីនេះទាំងមូលបានបញ្ចេញ ដែលមានចំនួនឧស្ម័នកាបូនិច សរុប ១៣៩តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៣២០០ ដុល្លារអាមេរិក ហើយក្រុមហ៊ុន All Dreams Cambodia នឹងប្រគល់ជូនទឹកប្រាក់នេះ ដល់គម្រោងកែវសីមានៃក្រសួងបរិស្ថាន។

ក្រៅពីនេះ ស្របតាមចំនួនអ្នកចូលរួមនៃកម្មវិធីប្រកួតចម្រៀងជាពួកនេះដែរ ក្រុមហ៊ុន All Dreams Cambodia ក៏បានជូនកញ្ចប់ថវិកាចំនួន ៤៣៨ដុល្លារអាមេរិក (២ ដុល្លារអាមេរិកក្នុងអ្នកចូលរួមមួយនាក់ x ២១៩នាក់) ដល់អង្គការទឹកស្អាត ១០០១ ក្នុងគម្រោងទឹកស្អាតដល់សិស្សសាលាក្នុងសហគមន៍រយៈពេលមួយឆ្នាំ ព្រមទាំងជូនកញ្ចប់ថវិកាចំនួន ៦៥៧ ដុល្លារអាមេរិក (៣ ដុល្លារអាមេរិកក្នុងអ្នកចូលរួមមួយនាក់ x ២១៩នាក់)ដល់អង្គការស៊ីប៉ា ដើម្បីចូលរួមចំណែកក្នុងគម្រោងបណ្ណាល័យទូក។

បន្ទាប់មក ក៏មានការប្រកាសផ្តល់វិញ្ញាបនប័ត្រដល់ក្រុមចម្រៀងជាពួកអន្តរជាតិ ដែលមកពីបណ្តាប្រទេសនានា រួមមានព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ។ គ្រប់ក្រុមចម្រៀងជាពួកដែលពោរពេញទៅដោយសមត្ថភាព សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ ហើយទទួលបានរង្វាន់តាមភាពល្អវិសេសរបស់ខ្លួនរាងៗខ្លួន ហើយក្រុមដែលឈ្នះដាច់គេនៅក្នុងកម្មវិធីនេះ គឺក្រុម Gita Suara Choir ISBI Bandung ដែលមកពីប្រទេសឥណ្ឌូណេស៊ី ដោយទទួលបានវិញ្ញាបនបត្រ ពានរង្វាន់ថវិកាចំនួន១ពាន់ដុល្លារអាមេរិកនិងរង្វាន់អនុស្សាវរីយ៍។ សូមរម្លឹកផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ស្ថាប័ន INTERKULTUR និងក្រុមហ៊ុន ALL DREAMS CAMBODIA ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងសាលារាជធានីភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងផ្សារទំនើបអ៊ីអន១៕

អត្ថបទដែលជាប់ទាក់ទង