**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រំលេចអំពីស្នាដៃរបស់ឯកអគ្គរដ្ឋទូតចិន ដែលបានចូលរួមវិភាគទានជាច្រើន ក្នុងការលើកកម្រិតកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងខណៈដែលឯកឧត្តមបញ្ចប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងកិច្ចសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសោកស្តាយក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ជម្រាបលា, បេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ និងមកដល់ពេលនេះប្រមាណ៦ឆ្នាំហើយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីស្នាដៃរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមវិភាគទានជាច្រើន ក្នុងការលើកកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាសហគមន៍វាសនារួម កម្ពុជា-ចិន និងបច្ចុប្បន្ននេះ វិវឌ្ឍន៍ជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និង ស្តង់ដារខ្ពស់។

នៅក្នុងអាណត្តិបំពេញការងារការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត, សមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា-ចិន ជាអាទិ៍ ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំ ស្កឹមស្កៃ និងស្រស់ស្អាត, មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈដ៏ទំនើប, ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះ សីហនុ ដែលជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, សាលារៀន, ស្ពាន, ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាច្រើនផ្សេងទៀត។

ទន្ទឹមនេះ, សំខាន់ជាងគេបំផុត, ឯកឧត្តមឯកអគ្គរដ្ឋទូត បានរួមចំណែកយ៉ាងសកម្មចំពោះការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់មិត្តចិន ដែលជាបង្អែកយុទ្ធសាស្ត្រក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា និងធ្វើឱ្យកម្ពុជាអាចបង្កើតបាននូវភាពស៊ាំ សហគមន៍រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេមួយ ក្នុងចំណោម បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប ដែលនេះគឺជាកិត្តិយសណាស់សម្រាប់ឯកឧត្តមក្នុងការបំពេញតួនាទីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្នើសុំឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បន្តជួយគាំទ្រទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ដែលនឹងមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។

ជាទីបញ្ចប់ ជាមួយនឹងការថ្លែងកោតសរសើរចំពោះស្នាដៃរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការរីករាយក្នុងការរង់ចាំស្វាគមន៍ និងបន្តកិច្ចសហ ប្រតិបត្តិការជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ព្រមទាំងសង្ឃឹមជឿជាក់ថា កម្ពុជា-ចិន នឹងទទួលបាន សមិទ្ធិផលជាផ្លែផ្កាច្រើនទៀតពីកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងបានជូនពរ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អ និងទទួលបានជោគជ័យបន្ថែម ទៀតទាំងក្នុងអាជីពការងារ និងជីវិតឯកជន ព្រមទាំងសង្ឃឹមថានឹងមានឱកាសជួបគ្នា និងបំពេញកិច្ចការងារជាមួយគ្នា ក្នុងក្របខ័ណ្ឌណាមួយនៅថ្ងៃខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង