**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ស្វែងយល់អ្វីទៅជា Adware?

ភ្នំពេញ៖ Adware គឺជាកម្មវិធីដែលផ្តល់ការរំខាននៅលើកុំព្យូទ័រ ឬទូរសព្ទដោយភ្ជាប់មកជាមួយការផ្សាយពាណិជ្ជកម្ម។

លោកអ្នកប្រហែលជាធ្លាប់បានជួបប្រទះជាញឹកញាប់រួចមកហើយនូវផ្ទាំងពាណិជ្ជកម្មដែលលេចឡើងនៅលើអេក្រង់ទូរសព្ទ ឬកុំព្យូទ័រនៅពេលដែលលោកអ្នកចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីផ្សេងៗ មកប្រើប្រាស់ដោយមិនគិតថ្លៃ។

ទោះបីជា Adware ហាក់បីជាមិនផ្តល់ការរំខានធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចនាំឱ្យមានហានិភ័យកើតឡើងចំពោះឧបករណ៍បច្ចេកវិទ្យា និងឯកជនភាពរបស់លោកអ្នកផងដែរ។ ហានិភ័យទាំងនោះរួមមាន៖

– បញ្ហាឯកជនភាព៖ Adware អាចតាមដានសកម្មភាពរុករក (browsing activity) និងសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់លោកអ្នក ដើម្បីកំណត់នូវបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ដែលអាចប៉ះពាល់ដល់ឯកជនភាពរបស់លោកអ្នក។

– បញ្ហាសុវត្ថិភាព៖ Adware អាចបង្កប់នូវមេរោគ ឬនាំលោកអ្នកចូលទៅកាន់គេហទំព័រដែលមានមេរោគ ដែលអាចធ្វើឱ្យឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នកប្រឈមនឹងការឆ្លងមេរោគទាំងនោះ។

– ផលប៉ះពាល់ដល់ឧបករណ៍បច្ចេកវិទ្យា៖ ធ្វើឱ្យកុំព្យូទ័រ ឬទូរសព្ទលោកអ្នកមានការរអាក់រអួល ដើរយឺត ឬអាចគាំងតែម្តង។

ហេតុនេះដើម្បីការពារខ្លួនរបស់លោកអ្នកពីហានិភ័យដែលអាចកើតឡើង ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើចែករំលែកវិធីសាស្ត្រការពារដូចខាងក្រោម៖

– បង្កើនការប្រុងប្រយ័ត្ននៅពេលដំឡើងកម្មវិធីណាមួយលើឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នក

– ប្រើប្រាស់កម្មវិធីកំចាត់មេរោគ (Anti-Malware Program) ដែលមានលទ្ធភាពក្នុងការចាប់យក និងបំបាត់មេរោគច្បាស់លាស់

– ជៀសវាងចុចចូលតំណភ្ជាប់ផ្តេសផ្តាស និងប្រុងប្រយ័ត្ននៅពេលទាញយកឯកសារពីគេហទំព័រដែលមានប្រភពមិនច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង