អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររយ:ពេល៥ឆ្នាំ និងប្រកាសឲ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ របស់បណ្ឌិតសភានគរបាលកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាររយ:ពេល៥ឆ្នាំ (២០១៩-២០២៣)និងប្រកាសឲ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ (២០២៤-២០២៨) របស់បណ្ឌិតសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

