**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

អភិបាលខេត្តបាត់ដំបង បញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការជាមួយមន្ត្រីជំនាញ ធ្វើការបង្រ្កាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការជាមួយមន្ត្រីជំនាញ ត្រូវធ្វើការបង្រ្កាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣ នៃដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាការបង្រ្កាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀតឱ្យបាន ដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្ស។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា បញ្ហានៃបទល្មើសកាប់ទន្រ្ទានដីថ្មីនៅតំបន់៣ គឺមានការពាក់ព័ន្ធនឹងស្រុកចំនួន ៤ ប៉ុណ្ណោះ ដែលមានព្រំដែនជាប់តំបន់បឹងទន្លេសាប គឺស្រុកមោងឫស្សី សង្កែ ឯកភ្នំ និងស្រុកថ្មគោល កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការកាត់ឆ្វៀលដីតំបន់៣ ទាំងនោះ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់អាស្រ័យផលយ៉ាងណាក៏ដោយ តែនៅតែមានអ្នកចូលទៅកាប់ទន្ទ្រានបំផ្លាញព្រៃតំបន់៣ ដែលត្រូវមានការបង្រ្កាបឱ្យបានទាន់ពេលវេលា និងមិនមានការយោគយល់ មិនមានការលើកលែងឡើយ ដើម្បីការពារធនធានធម្មជាតិព្រៃលិចទឹក និងជីវៈចម្រុះផ្សេងៗរបស់ជាតិឱ្យបានគង់វង្ស ។

ដោយឡែកពាក់ព័ន្ធនឹងបទល្មើសនេសាទ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការដាក់ជាបទបញ្ជាឱ្យចុះធ្វើការបង្ក្រាបជាបន្ទាន់នូវបទល្មើសនេសាទខុសច្បាប់ទាំងនៅតំបន់បឹងទន្លេសាប ទាំងនៅតំបន់អាងកំពីងពួយ អាងភាសន៍ និងតំបន់ទំនប់ស្ទាក់ទឹកសំខាន់នៅតាមដងស្ទឹងសង្កែគឺទំនប់ស្ទាក់ទឹកពហុបំណងសេកសក ទំនប់កង្ហត ដែលត្រូវបានអ្នកនេសាទប្រើប្រាស់អាគុយឆក់ត្រី ដែលករណីនេះបានធ្វើឱ្យវិនាសបាត់បង់នូវជីវៈចម្រុះឬមច្ឆជាតិទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ក្នុងករណីនេះត្រូវតែបង្រ្កាបឱ្យបាននិងគ្មានការលើកលែងឡើយ ។

ក្រៅពីដាក់ផែនការឱ្យបង្រ្កាបល្មើសកាប់ទន្ទ្រានព្រៃលិចទឹកតំបន់៣និងបទល្មើសនេសាទខុសច្បាប់ នៅមានបញ្ហាជាច្រើនទៀត ដែលត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើ គឺការបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយយកចិត្តទុកដាក់ពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាប ជាពិសេសនៅតាមទីជនបទ ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្តនិងទីតាំងសិប្បកម្មមួយចំនួន ដើម្បីបង្ការការកែច្នៃគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ បញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្ស ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់ និង កិច្ចការសំខាន់ៗជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង